Tue. Dec 3rd, 2024

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ទុំ រតនា និងលោក ឃីម រដ្ឋា អនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា រួមទាំងក្រុមការងារគ្រុបព័ត៌មានសាមគ្គី បាននាំយកថវិការបស់សប្បុរសជន ដូចជាសមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា និងរួមទាំងបងប្អូនអ្នកសារព័ត៌មាន ផ្ដល់ជូនគ្រួសារ លោក អោម សម ចាងហ្វាង អង្គភាព SMC News ដែលកំពុងមានជីវភាពខ្វះខាត និងមានការលំបាកដោយម្តាយបង្កើតរបស់លោកមានជំងឺស្លាប់មួយចំហៀងខ្លួន ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៉ីបានធូស្រាល បច្ចុប្បន្នបានចេញពីមន្ទីពេទ្យត្រលប់មកសម្រាកព្យាបាល នៅផ្ទះ លេខ៣៧៤ ផ្លូវលំភូមិឬស្សី៣ សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ ។

សូមបញ្ជាក់ជូនថា ថវិកាឧបត្ថម្ភដែលប្រគល់ជូនគ្រួសារ លោក អោម សម សរុបមានចំនួន ៦៥០,០០០៛(ហុកសិបប្រាំម៉ឺនរៀល)។

បន្ទាប់ពីប្រគល់ និងទទួលថវិកាឧបត្ថម្ភ របស់សប្បុរសជន ក្រុមគ្រួសារ លោក អោម សម សូមថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា និងសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសប្បុរសជននានា និងសូមជូនពរសូម សម្បុរសជនទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ពុទ្ធពរ ទាំងបួនប្រការ អាយុ វណ្ណះ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ ។

You missed