Fri. Dec 27th, 2024

ខេត្តក្រចេះ៖ ក្រុមក្មេងទំនើងមួយក្រុមដែលមានគ្នា១១នាក់​​ បានជិះម៉ូតូ​​ក្នុងល្បឿនលឿនបង្កភាពអាធិបតេយ្យនៅតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនយកមកធ្វើការអប់រំណែនាំទាំងយប់កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២៣ .។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង១១នាក់ខាងលើនេះ ក្រោយពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូ ១១ គ្រឿង បើកបរក្នុងល្បឿនលឿនបង្កភាពអានាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ។ ការចុះបង្រ្កាបក្រុមក្មេងទំនើងខាងលើនេះដែរ គឺទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងកានគរបាលខេត្តក្រចេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការតាមឃាត់ម៉ូតូទាំង១១គ្រឿងនោះ និងអញ្ជើញឪពុកម្ដាយ អាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរល្បឿនលឿនបន្តទៀត រួចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងក្រចេះ ក៏បានសាទរចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ច ដែលតែងតែមានចំណាត់ការជាបន្តបន្ទាប់ចំពោះក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ ឬក៏កែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសជាបន្តបន្ទាប់ នៅមួយរយៈកាលចុងក្រោយនេះ ដើម្បីចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គម និងរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ 

You missed