
ដោយសារតែយកលូទៅដាក់ទទឹងផ្លូវបណ្ដាលឱ្យ បុរសនិងស្ត្រីពីរនាក់ប្ដីប្រពន្ធបានស្លា-ប់បា-ត់-ប-ង់ជីវិ-ត ខណៈពេលដែលជិះម៉ូតូពេលយប់ នៅចំណុចផ្លូវអូកុង ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល…
កាលពីវេលាម៉ោង ៧ជាង យប់ថ្ងៃទី ១១ខែមករា ឆ្នាំ២០២៥ បុរសនិងស្ត្រី ដែលជាប្ដីនិងប្រពន្ធ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការដូចសពដង ស្រាប់តែបានមក វគ្គអើយ លូពីរកំណត់ដែលគេដាក់កាត់ទទឹងផ្លូវ ដោយមិនមានដាក់ផ្លាកសញ្ញាសំគាល់ចរាចរណ៍ត្រឹមត្រូវ ស្រាប់តែវគ្គអើយម៉ូតូ របស់ជនរងគ្រោះបានបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លា-ប់ពីរនាក់ប្ដីប្រពន្ធតែម្ដង ។
ជនរងគ្រោះទាំងពីរនាក់ប្តីនិងប្រពន្ធត្រូវបានគេស្គាល់ថា ÷ទឺ១ឈ្មោះ ឈាង ចាន់រិទ្ធ ទី ២ ឈ្មោះ ឆេង ចាន់នី ជនរងគ្រោះខាងលើ បន្សល់នៅតែកូនប្រុស ១នាក់ អាយុជាងពីរខួប កំព្រាឪពុកម្ដាយ ចាប់ពីពេលនេះតទៅជនរងគ្រោះទាំងពីរធ្លាប់តែរស់នៅក្នុងភូមិ ត្រពាំងរបង ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្ដាល ។ រីឯសាកសពជូនរងគ្រោះខាងលើត្រូវបាន ក្រុមគ្រួសារសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី ។
ក្រុមគ្រួសារសាច់ញាតិរបសើជនរងគ្រោះក៏ដូចជាមហាជនបានដាក់ជាសំណួរថា÷ តើការដាក់លូនេះ មានគោលបំណងធ្វើអ្វី? ហើយអាជ្ញាធរជាអ្នកដាក់? ឬបុគ្គលណាជាអ្នកដាក់លូទទឹងផ្លូវនេះ? ហើយអាជ្ញាធរក្នុងមូលដ្ឋាមានបានដឹងដែឬទេ? ។
មហាជនបានបន្តទៀតផងដែរថា ចុះបើយកលូមកដាក់កាត់ទទឹងផ្លូវពីរកង់ នេះ ក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ បើផ្លូវរបស់គេសាងសង់រួចតាំងពីយូមកហើយ។
មហាជនជាច្រើននៅតែមានការងើយឆ្ងល់ថា យកលូមកដាក់របៀបនេះហាក់បីដូចជា យកអន្ទាក់មកដាក់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បើទោះបីជាការសាងសង់ផ្លូវត្រូវបានដាក់ សញ្ញាចំណង់ប្លាត ដើម្បីជាសម្គាល់ ឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានឃើញ និងបើកបរដោយមានការប្រុងប្រយ័ត្ន មិនមែនមកដាក់ទទឹងង៉ាងរបៀបនេះទេ ហើយប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតទាំងប្ដីនិងប្រពន្ធបន្សល់រងទុក្ខវេទនាកូនកំព្រា ឪពុកម្ដាយ អាយុជាងពីរឆ្នាំ តើអ្នកណាជាអ្នកទទួលខុសត្រូវ? ។
យោងតាមប្រជាពលរដ្ឋបានបង្ហើបទៀតផងដែរថា តាមតែដឹង ឥឡូវនេះគេឃើញមានក្រុមហ៊ុន មួយដែលគេអះអាងថា មានច្បាប់ ក្នុងការដឹកជញ្ជូន អាចម៍ដីស្ដារអាងស្តុកទឹក មួយកន្លែងស្ថិតនៅ ចំណុចអូកុង ក្នុងឃុំជ្រៃលាស់ស្រុកពញាឮ ខេត្តកណ្ដាល ។
ក្នុងការដឹកជញ្ជូនគេឃើញមាន ខូចផ្លូវស្ទើរទាំងស្រុង និងជ្រុះអាចដី រាយប៉ាយពេញផ្លូវជារៀងរាល់ថ្ងៃតែម្ដង ហើយទម្រង់នៃការស្ដារអាងស្តុកទឹកនោះ ហាក់បីដូចជាកន្ទាលធំបន្លំដេកទេដឹង មើលទៅមិនមានទម្រង់ជាស្តា អាងស្តុកទឹកទេ ដូចជារណ្ដៅជីកដី យកអាចម៍ដីទៅលក់ច្រើនជាង ។
មហាជនបានលើកឡើងផងព្រមៗគ្នាផងដែរថា បើតាមតែដឹងក្រុមហ៊ុនដែលជីកដីស្ដារអាងស្តុកទឹក នៅចំណុច ទីតាំងនេះ ដូចជាផុតសុពលភាព អាជ្ញាប័ណ្ណរបស់ ក្រសួងពាក់ព័ន្ធ ហើយមើលទៅ ប៉ុន្តែគេនៅតែជីកយកអាចម៍ដីលក់ ដឹកតាមដងផ្លូវនៅចំណុច អូកុងស្ថិតក្នុងភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល បានដឹងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ហាក់បីដូចមិនមានការរំខានទៅដល់ អាជ្ញាធរមូលដ្ឋានឬ មន្ត្រីជំនាញនោះសោះឡើយ ។
ជាចុងក្រោយប្រជាពលរដ្ឋ ដែលបានធ្វើដំណើរនៅតាមដងផ្លូវ ចំណុចទីតាំងខាងលើ សូមសំណូមពរ ដល់ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ ជាពិសេសឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សូមមេត្តាលោកមាន ចំណាត់ការនិងបានចុះពិនិត្យ ទីតាំងកន្លែងរណ្ដៅដីខាងលើនេះផងទាន កុំឱ្យកន្ទេលធំធំបន្លំដេកបែបនេះបន្តទៅទៀត។














You must be logged in to post a comment.