Sun. Sep 14th, 2025

ប្រជាពលរដ្ឋចំនួន៩គ្រួសារបានតវាថា៖ រឿងដីឃ្លាំងពាណិជ្ជកម្ម សម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្រ្តីបានសម្រេចចេញអនុក្រឹត្យ ប្រគល់ដីជូនពួកគាត់អស់ហើយ ប៉ុន្តែលោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល រួមទាំងមន្ត្រីពាក់ព័ន្ធមិនបានប្រគល់ដីទៅតាមទំហំដីដែលអនុក្រឹត្យរបស់រាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋនោះទេ? ថែមទាំងបិតផ្លូវសាធារណៈប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរចូលទៅទន្លេទៀតផង។

កាលពីពេលថ្មីៗនេះគេឃើញមានប្រជាពលរដ្ឋចំនួន១០គ្រួសារបានតវាថា៖ រឿងដីឃ្លាំងពាណិជ្ជកម្ម សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបានសម្រេចចេញអនុក្រឹត្យ ប្រគល់ដីជូនពួកគាត់អស់ហើយ ប៉ុន្តែលោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល រួមទាំងមន្ត្រីពាក់ព័ន្ធ មិនបានប្រគល់ដីទៅតាមទំហំដីដែលអនុក្រឹត្យរបស់រាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋនោះទេ? ថែមទាំងបិតផ្លូវសាធារណៈប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរចូលទៅទន្លេទៀតផង។ ដីឃ្លាំងពាណិជ្ជកម្ម មួយកន្លែងស្ថិតនៅភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល(បច្ចុប្បន្ន ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ។

ដោយសាតែមានការអាណិតនិងបានយកចិត្តទុក្ខដាក់ពីសម្តេចតេជោហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច បានចេញអនុក្រឹត្យលេខៈ១០០អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋដែលមានផ្ទៃដីទំហំ ២០០៣(ពីរពាន់បី)ម៉ែត្រការ៉េ ។ នៅក្នុងអនុក្រឹត្យបានសម្រេចធ្វើប្រទានកម្មជូនប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដូចបង្ហាញក្នុងប្លង់បង្ហាញទីតាំងដី ភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ក្នុងមាត្រា២ ប្រគល់ដី ទំហំ២០០៣ ម៉ែត្រការ៉េ ជូនដល់ប្រជាពលរដ្ឋ ដែលបានរស់នៅក្នុងភូមិ ឃុំ សង្កាត់ខាងលើ ដែលមានឈ្មោះដូចខាងក្រោម៖

១. លោក ស៊ុន សុផល ទំហំ ៣៧២ម៉ែត្រការ៉េ តែដីជាក់ស្តែងមន្ទីរពាណិជ្ជកម្ម និង អាជ្ជាធរប្រគល់ឲ្យតែទំហំ ៨មx១៣ម=១០៤ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ២៦៨ម៉ែត្រការ៉េ
២. អ្នកស្រី គង់ សុខ ទំហំ ២៤០.២៤ម៉ែត្រការ៉េ តែដីជាក់ស្តែងមន្ទីរពាណិជ្ជកម្ម និង អាជ្ជាធរប្រគល់ឲ្យតែទំហំ ៥មx១៣ម=៦៥ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ១៧៥.២៤ម៉ែត្រការ៉េ
៣. លោក ហេង ណាក់ ទំហំ ២១១.៥ម៉ែត្រការ៉េ តែដីជាក់ស្តែងបានតែទំហំ ៥មx១៣ម=៦៥ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ១៤៦.៥ម៉ែត្រការ៉េ
៤. លោក ផុន នី ទំហំ ១៤៨.៦៨ម៉ែត្រការ៉េ តែដីជាក់ស្តែងបានតែទំហំ ៥មx១៣ម=៦៥ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ៨៣.៦៨ម៉ែត្រការ៉េ
៥. អ្នកស្រី ជា គន្ធា ទំហំ ១៦១.០២ម៉ែត្រការ៉េ តែដីជាក់ស្តែងបានតែទំហំ ៥មx១៣ម=៦៥ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ៩៦.០២ម៉ែត្រការ៉េ
៦. លោក ជៃ សុវណ្ណ ទំហំ ១១២.២ម៉ែត្រការ៉េ តែដីជាក់ស្តែងបានតែទំហំ ៥មx១៣ម=៦៥ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ៤៧.២ម៉ែត្រការ៉េ
៧.លោក ណែម វណ្ណា ទំហំ ១០០.៣ម៉ែត្រការ៉េ តែដីជាក់ស្តែងបានតែទំហំ ៥មx១៣ម=៦៥ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ៣៥.៣ម៉ែត្រការ៉េ
៨.លោក រុន រួន ទំហំ ៧៣ម៉ែត្រការ៉េ តែដីជាក់ស្តែងបានតែទំហំ ៥មx១៣ម=៦៥ម៉ែត្រការ៉េ បាត់ទិន្ន័យដីទំហំ ៨ម៉ែត្រការ៉េ

៩. អ្នស្រី ភី ស៊ីណាត ទំហំ ៦០ម៉ែត្រការ៉េ

១០ លោក សែម ពៅ មានទំហំរហូតដល់ ៥២៤.០៦ម៉ែត្រការ៉េ (តែប្រជាពលរដ្ឋបានបញ្ជាក់ថាមិនដែលស្គាល់ឈ្មោះ សែម ពៅ នេះទេ) មិនដឹងឈ្មោះ សែម ពៅ មកពីណា ហើយយកឈ្មោះនេះមកពីណាដើម្បីដាក់ឈ្មោះស្នើសុំទៅរាជរដ្ឋាពិបាល។
នៅក្នុងអនុក្រឹត្យមាត្រា ៣ បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

បើយោងតាមប្រជាពលរដ្ឋបានដឹងថា ពួកគាត់បានសង្កេតលំអិតក្នុងអនុក្រឹត្យខាងលើ ដីដែលប្រជាពលរដ្ឋទទួលបានជាក់ស្តែងគឺបាត់ទិន្ន័យដីច្រើនណាស់ រហូតទៅដល់ ៨៥៩.៧៦ម៉ែត្រការ៉េឯណុះ តើដីនេះបាត់ទៅណា? ហើយឈ្មោះ សែម ពៅ ជានណាបានជាប្រជាពលរដ្ឋរស់នៅទីនោះមិនដែលស្គាល់ទេ ឈ្មោះ សែម ពៅនេះ មានចំណែកដីរហូតដល់ទៅ ៥២៤.០៦ម៉ែត្រការ៉េ? ។

យោងតាមសម្តីពីប្រជាពលរដ្ឋកំពុងរស់នៅលើដីនេះបានឲ្យសារព័ត៌មានដឹងថា៖ មូលហេតុដែលពួកគាត់ព្រមមកនៅទីនេះគឺដោយសារថា ឃ្លាំងនេះ.! គឺត្រូវប្រគល់ជូនទៅខាងពាណិជ្ជកម្មវិញ ដោយតម្រូវឲ្យពួកគាត់ចេញពីឃ្លាំង ហើយអាជ្ញាធរបានសន្យាថា នឹងចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់ ហើយលោក អោម ប៊ុនធឿន បានប្រគល់ប្រាក់ចំនួន ៣ពាន់ដុល្លារ បន្ថែមក្នុងមួយគ្រួសារៗ ដោយថែមទាំងមានឯកសារប្រគល់ទទួលប្រាក់ទៀផង ចំណែកគ្រួសារ លោក ស៊ុន សុផល ទទួលបានលើសគ្រួសារផ្សេងៗ ដោយមូលហេតុលោកជាកងទ័ព នេះបើតាមការបញ្ជាក់របស់ភរិយារបស់លោក។ ផ្ទុយទៅវិញមកដល់ពេលនេះប្រជាពលរដ្ឋមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធនៅឡើយនោះទេ មានតែការសន្យាខ្យល់តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរបានឃុបឃិតគ្នា ភូតកុហក់ថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋទេដឹង? បើអញ្ជឹងមែននោះ ផ្ទុយស្រឡះពីអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាល ជាមិនខាន ។មហាជនជាច្រើននៅតែមានចម្ងល់ ដីរបស់ប្រជាពលរដ្ឋដូចជាមិនទាន់មានការវាស់វែង ស្នើសុំចុះបញ្ជីនៅឡើយទេបើតាមមើលទៅ ប៉ុន្តែដីឃ្លាំងពាណិជ្ជកម្មនោះត្រូវបានស្នើសុំចុះបញ្ជីរួចហើយចំនួនពីរប័ណ្ណក្បាលដី ១-គឺប័ណ្ណក្បាលដីលេខ ៥១៩ មានទំហំ ៦២៦ម៉ែត្រការ៉េ មានម្ចាស់ឈ្មោះ តាន់ ឥន្ទដ្រាវីណា ។
២.ប័ណ្ណក្បាលដីលេខ ៥២៧ មានទំហំ ៧១៦ ម៉ែត្រការ៉េ មានម្ចាស់ឈ្មោះ ជាប ដាវុធ និងឈ្មោះ សួន រិទ្ធីយ៉ា។ ដោយដីទាំងពីរប័ណ្ណក្បាលដី សម្រុះសម្រួលគ្នាមិនបានទេ ត្រង់ចំនុចនេះតើឈ្មោះ ជាប ដាវុធ និង ឈ្មោះ តាន់ ឥន្ទដ្រាវីណា ទិញដីពីអ្នក?ព្រោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងអនុក្រឹត្យដែលរាជរដ្ឋាបាលកាត់ឆ្គៀលប្រគល់ជូនពួកគាត់មិនមានពលរដ្ឋរូបណាម្នាក់បានលក់នោះទេ គឺពួកគាត់បាននិងតែកំពុងរស់នៅលើដីដែលមន្ទីរបែងចែកឲ្យហើយអ្នកណាលក់ឲ្យទៅ? បើក្នុងអនុក្រឹត្យរបស់សម្តេចតេជោ គ្មានតួរលេខ និង ទំហំច្រើនដូចនេះផង? ចំនុចនេះអង្គភាពពាក់ព័ន្ធគួរតែបើកការស៊ើបអង្កេតឲ្យបានច្បាស់ ជៀសវាងប្រជាពលរដ្ឋក្នុងការតវា ឬ ផ្តល់ប្រភពព័ត៌មានជូនអ្នកសារព័ត៌មានមិនមានប្រភព ។
អង្គភាពយើងខ្ញុំបានធ្វើកាសម្ភាស លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រផងដែតែលោកបានឆ្លោយថា៖ សម្រាប់ប្រជាពលរដ្ឋ ក្នុងនាមខ្ញុំត្រូវទទួលការសំណូមពរពីពួកគាត់ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយ ប៉ុន្តែករណីមានការដោះស្រាយ!
ប៉ុន្តែករណីពាក់ព័ន្ធទីតាំង និងការព្រមព្រៀងគ្នាកន្លងទៅ តាំងពីឆ្នាំ២០២២មក ខ្ញុំមិនទាន់បានទទួលពត៌មានច្បាស់ទេ ។

ប្រជាពលរដ្ឋបានទទូចស្នើរសុំ ឯក ឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាពិសេស ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមទាំងទ្វេ មេតាសណ្តោសប្រណី ជួយដោះស្រាយ រឿងដីខាងលើ ឲ្យពួកគាត់ទទួលបានផ្លង់ដីកម្មសិទ្ធផងទាន ពីព្រោះថា ឯកឧត្តទាំងទ្វេ តែងតែបានគិតគូរនូវអភិក្រមទាំងប្រាំចំនុចរបស់រាជរដ្ឋាភិបាល និងបានមើលឃើញមិនឲ្យលំលង ទៅលើមន្ត្រីរូមណាតែងតែបានធ្វើទង្វើផ្តេះផ្តាស់ បែបកន្ទេលធំបន្លំដេកនោះទៀតទេ ហើយសុខទុក្ខក្នុងការស់នៅរបស់ប្រជាពលរដ្ខ គឺក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាល ៕
រាល់ការចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរបបស្តីអំពីច្បាប់សារព័ត៌មាននៅកម្ពុជា ។ សូមអគុណ.!

You missed