
ACU សម្រេចផ្អាកមុខងារឯកឧត្ដម ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានសម្រេចផ្អាកមុខងារឯកឧត្ដម ស៊ាន បូរ៉ាត ដែលជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាពACU។ នេះបើតាមសេចក្ដីសម្រេចរបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបាន ACU បើកការស៊ើបអង្កេត ជាមួយឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដោយពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ដែលមានបទល្មើសឆបោកទ្រង់ទ្រាយធំ និងមានពលរដ្ឋចាញ់បោករាប់ពាន់នាក់ គិតជាទឹកប្រាក់រាប់លានដុល្លារ៕ ប្រភព: Bayon Radio



You must be logged in to post a comment.