Sat. Aug 2nd, 2025

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួលដេីមក នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី

ក្នុង​ដំណើរ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន​ ម៉ាណែត​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ​ និងបាននាំយកនូវសារលិខិតរំលែកទុក្ខ និងថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រគល់ជូនគ្រួសារសពដោយផ្ទាល់ ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់សព នាព្រឹក​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០២៥​ ស្ថិត​នៅស្រុក​ក្រូច​ឆ្មារ​ ខេត្ដ​ត្បូងឃ្មុំ​។

សូមបញ្ជាក់ថា ការពលិកម្មរបស់វីរយុទ្ធជន ឆៃ រ័ត្ន នឹងត្រូវបានជាចងចាំជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូប នូវស្មារតីស្នេហាជាតិដ៏មោះមុតរបស់វីរយុទ្ធជនជួរមុខរបស់យើង និងសូមវិញ្ញាណក្ខន្ធរបស់វីរជនគ្រប់រូបដែលបានពលីទៅកាន់សុគតិភព។

You missed