
ស្រុកអូររាំងឪ ៖ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជេីញរួមពីលោកស្រី ឃ្លោក វិចិត្ររដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចក និងក្រុមការងារ លោក លី ណារិន ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ណារ៉ុន អភិបាលស្រុក លោក ទី ឆៃលន់ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញដឹកនាំមន្រ្ដីរាជការ ក្រុមប្រឹក្សាស្រុក ឃុំ អាជ្ញាធរភូមិ យុវជន ស.ស.យ.ក កាយឫទ្ធិ កាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដាំកូនឈេី នៅទំនប់ជុំវិញស្រះទឹកធំ ស្ថិតនៅភូមិប្រាសាទ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ង៉ូវ បូរីណា បានលើកឡើងថា ការដាំដើមឈើគឺជាគ្រឿងសំខាន់ក្នុងការការពារបរិស្ថាន និងការបន្សល់ទុកធនធានធម្មជាតិសំរាប់ជំនាន់ក្រោយ ។យុទ្ធនាការដាំដើមឈើត្រូវបានរួមបញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាតិរបស់ក្រសួងបរិស្ថាន ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។










You must be logged in to post a comment.