Tue. Dec 31st, 2024

សារលិខិតរំលែកមរណៈទុក្ខសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន បានចេញ សារលិខិតមរណ:ទុក្ខ និងរំលែកទុក្ខ ផ្ញើរជូន លោក ចាន់ ឈាងគ្រី និងលោកស្រី នង ណារុន

ជាមួយនឹងសេចក្តីសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម មែ ស៉ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជេីញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណ:ទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសព។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យេីង។

ព្រមជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។

សូមបញ្ជាក់ផងដែរ ដេីម្បីជួយរំលែកបន្ទុកមួយចំណែក និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត ចំពោះក្រុមគ្រួសារនៃសព សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្ត ន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់។

You missed