Thu. Dec 26th, 2024

នៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២៣ នេះអាជ្ញាធរខណ្ឌដូនពេញបានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរមរាជវាំងដាក់ក្នុងទ្រង់ ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មបែបនេះទៀតឡើយ។ ក្នុងករណីមិនរាងចាលនោះអាជ្ញាធរនឹងលែងឲ្យលក់សត្វចាប នៅទីតាំងបន្តទៀតនោះទេ។

បន្ទាប់ពីអាជ្ញាធរធ្វើការអប់រំណែនាំរួចស្ត្រីចំណាស់ម្នាក់នោះបានធ្វើការសុំទោសដល់សាធារណៈជននិងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ ការចាប់សត្វព្រាបនេះមិនមែនយកទៅធ្វើម្ហូបនោះទេគឺដោយមានម៉ូយកម្មង់សត្វព្រាប ចំនួនពីរក្បាលនិងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀលដើម្បីយកទៅព្រលែង៕

You missed