ខេត្តព្រៃវែង៖ នេះជាសកម្មភាពការងារ ដែលនគរបាលខេត្តព្រៃវែង អនុវត្តជាប្រចាំ ដោយនៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍តាមដងផ្លូវសំខាន់ៗ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមបណ្ដាសាលារៀននានា និងជួយសម្រួលដឹកដៃសិស្សសាលាតូចៗដែលរៀននៅថ្នាក់បឋមសិក្សាឆ្លងកាត់ដងផ្លូវ ចូល-ចេញពីសាលា ដើម្បីធានាសុខសុវត្ថិភាពជូនពួកគាត់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ៕
You must be logged in to post a comment.