
សម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចលែងហៅជាមន្ត្រីគ្រាប់ល្ពៅហេីយ ចង់ហៅថាជាមន្ត្រីផ្លែទុរេន។ សម្តេចនឹងតាមដានរឿងទុរេននេះរហូត។ សម្តេចលើកឡើងថា មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។ សម្តេចតេជោថា «ប្រសិនជាខ្ញុំជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ញុំនឹងបញ្ជូនទៅអោយអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះ ។ ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។ »
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ពោធអគារ«៦ មករា»សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត សរុបចំនួន១៣១១នាក់។


You must be logged in to post a comment.