Tue. Apr 21st, 2026

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះរាជសុខ​ភាព​ព្រះមហាក្សត្រ​បាន​ប្រសើរ​ឡើង​ព្រះ​អង្គ​មាន​រាជបន្ទូល​ឆ្លងឆ្លើយ​ជាមួយសម្ដេច​​ ជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែល​​ជា​ទម្លាប់​ធម្មតា​នៃ​អ្នកជំងឺ​ក្រោយ​ការវះកាត់ក៏ដោយ។

តាមរយៈហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន​ បានសរសេរយ៉ាងដូច្នេះថា «ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំ​បាន​ចូល​គាល់​សួរ​សុខ​ទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅ​ព្រះ​រាជ​សុខ​ភាព​ព្រះ​អង្គ​បាន​ប្រសើរ​ឡើង​ព្រះអង្គមានរាជបន្ទូល​ឆ្លងឆ្លើយ​ជាមួយ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ជា​ធម្មតា​ទោះ​បី​ព្រះអ​ង្គ​ផ្ទុំ​ដាក់​សេរ៉ូម​ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺ​ក្រោយ​ការវះកាត់ក៏ដោយ។»

សម្ដេចតេជោបន្តថា តាមរយៈសម្ដេចផ្ទាល់ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​សូម​ផ្ញើ​ការ​សាក​សួរ​សុខទុក្ខ និងប្រគេនពរ​ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ​ដោយការនឹករលឹក៕

You missed

error: Content is protected !!