Wed. Apr 1st, 2026

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបសម្តែងការគួរសមពីគណៈប្រតិភូ គណៈកម្មាធិការបក្សខេត្តអាងយ៉ាង!

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាល្ងាចថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបគណៈប្រតិភូ គណៈកម្មាធិការបក្សខេត្តអាងយ៉ាង ដឹកនាំដោយ លោកស្រី ត្រាន់ ធី ថាញ់ ហឿង អនុប្រធាន គណៈកម្មាធិការបក្សខេត្តអាងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជួបសម្តែងការគួរសម ពិភាក្សរការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលខាងមុខនេះ ពិសេសដើម្បីរឹតចំណងសាមគ្គីភាព សហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។

You missed

error: Content is protected !!