
អតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ទទួលបានអំណោយផ្ទះថ្មី នៅខេត្តត្បូងឃ្មុំ
ផ្ទះថ្មីចំនួន ៥០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនអតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីចាប់ឆ្នោតប្រគល់ផ្ទះ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និងក្រុមការងារ។





You must be logged in to post a comment.