Sun. Jan 18th, 2026

ដេប៉ូខ្សាច់មួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្តាលមានយីហោឈ្មោះ ផ្ទះបុរាណ នៅតែបន្តការដឹកខ្សាច់ បានជ្រុសរាយប៉ាយពេញតាមដងផ្លូវសាធារណៈធ្វើឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរនិងរស់នៅតាមបណ្ដោយផ្លូវអមសងខាង។

បើយោងតាមប្រភពប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកឡើងព្រមៗគ្នាផងដែរថា÷ ដេប៉ូខ្សាច់ ស្ថិតនៅតាមបណ្ដោយផ្លូវ២១A ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល យីហោ ផ្ទះបុរាណ។
ត្រូវបានអាជ្ញាធរចុះធ្វើការហាមឃាត់ និងបានណែនាំ ឱ្យសំអាតតាមដងផ្លូវសាធារណៈ ម្ដងជាពីរដងរួចផងដែរ ក៏ប៉ុន្តែដេប៉ូ ខ្សាច់មួយកន្លែងនេះនៅតែគឃ្លើន. មិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរអោយបានត្រឹមត្រូវនោះទេ. ទទឹមនឹងនេះ ប្រជាពលរដ្ឋដែររងផលប៉ៈពាល់នៅក្បែរតំបន់នោះបានរាយជូនអាជ្ញាធរមូលដ្ឋានឬក៏មន្ត្រីជំនាញដែរពាក់ព័ន្ធបន្ថែមទៀតហើយ តែនៅមិនទាន់មាន
អាជ្ញាធរមូលដ្ឋានឬក៏មន្ត្រីជំនាញដែរពាក់ព័ន្ធចុះមកពិនិត្យជាក់ស្តែងដល់ទីកន្លែងរបស់ប្រជាពលរដ្ឋដែរទទួលរងផលប៉ៈពាល់នៅឡើយទេ។
ហើយពួកគេ( ខាងដេប៉ូខ្សាច់និងឡានដឹកខ្សាច់) បន្តដឹកខ្សាច់បាន យ៉ាងគគ្រឹកគគ្រេងបែបអាណាអធិបតេយ្យ និងជ្រុះខ្សាច់រាយប៉ាយពេញតាមដងផ្លូវ  ជារៀងរាល់ថ្ងៃ  អ្វីដែលសំខាន់នោះគឺហានិភ័យនិងផលប៉ៈពាល់ដល់ ប្រជាពលរដ្ឋក្នុងការរស់នៅអមសងខាងផ្លូវ ពិបាករស់នៅ  ពេលខ្លះខ្សាច់ហូររអិលហ៊ុយពេញមុខផ្ទះរបស់គាត់ បង្ករគ្រោះថ្នាក់ចរាចរណ៍ ពិបាកការរកស៊ីមុខរបរចិញ្ចឹមជីវិត ហើយពេលខ្លះទៀត ខ្សាច់ហុយ ចូលក្នុងផ្ទះធ្វើអោយប៉ៈពាល់ដល់សុខភាពរបស់ពួកគាត់ថែមទៀតផង ។
នៅពេលដែលពួកគេបាញ់លាងផ្លូវសំអាតម្តងៗ  ធ្វើឲ្យកាកសំណល់ខ្សាច់ កកពេញមុខផ្ទះរបស់ប្រជាពលរដ្ឋតែម្តង បង្ករជាការកកស្ទៈលូធ្វើអោយទឹកដក់រអិលបង្ករគ្រោះថ្នាក់បានគ្រប់ពេលវេលា
ក្នុងនាមប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមអមសងខាងផ្លូវចំណុចទីតាំងខាងលើ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរតាមម្ដងផ្លូវ បាននិង សំណូមពរ ទៅដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលខេត្តកណ្តាល. មេត្តាចុះពិនិត្យនៅ ទីតាំង ដេប៉ូចែកចាយខ្សាច់ដ៏ធំ ទីតាំងខាងលើនេះផង ។
ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ មិនមានចេតនា បន្ទុចចបង្អាក់ក្នុងការរកស៊ីរបស់ ម្ចាស់អាជីវកម្មខាងលើនោះទេ ក៏ប៉ុន្តែសូមឱ្យ ម្ចាស់ដេប៉ូខ្សាច់ទីទីតាំងខាងលើនេះ ត្រូវចេះគោរពសិទ្ធិការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវនេះផងទាន។

រាល់ការចុះផ្សាយនៅអត្ថបទខាងលើ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរមូលដ្ឋាន និង ក្រសួងមន្ទីរពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីអំពី ច្បាប់អ្នកសារព័ត៌មាននៅ កម្ពុជា ។

You missed

error: Content is protected !!