អង្គភាពអន្តរាគមន៍! តួនាទី និងភារកិច្ចដ៏ម៉ឺងម៉ាត់ ដែលគ្រប់គ្នាត្រូវដឹង!
អង្គភាពអន្តរាគមន៍ ជាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតក្នុងរចនាសម្ព័នរបស់សេនាធិការដ្ឋាន និងមានតួនាទីធ្វើជាសេនាធិការ ជូនសេនាធិការដ្ឋាន លើកិច្ចប្រតិបត្តិការ បង្ក្រាបសកម្មភាពភេរវកម្ម កុបកម្ម បាតុកម្ម រំដោះចំណាប់ខ្មាំង និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ នេះបើយោងតាមអនុក្រឹត្យលេខ ១០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ។ ផ្អែកតាមអនុក្រឹត្យដដែល អង្គភាពអន្តរាគមន៍មានភារកិច្ចជាច្រើនដូចជា កសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពលើកិច្ចប្រតិបត្តិការបង្ក្រាបសកម្មភាពភេរវកម្ម កុបកម្ម បាតុកម្ម ការរំដោះចំណាប់ខ្មាំង ដោះស្រាយសភាពការចាំបាច់ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ប្រមូលផ្តុំ…
