គណៈកម្មាធិការជាតិគ្រោងរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមទំនើប ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
លទ្ធភាពកែច្នៃសំរាម និងសំណល់រឹងទៅជាថាមពល សម្រាប់អនុវត្តនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។ អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងផលប្រយោជន៍សង្គម គណៈកម្មាធិការគ.គ.ស. ជំរុញភាពស្អាតនៅកម្ពុជា…
