Fri. Sep 19th, 2025

Author: admin

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ខេត្តកោះកុង

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ស្ថិតក្នុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង។ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» គឺជាសមិទ្ធផលថ្មីមួយទៀត…

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធស្ពាន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង

(កោះកុង)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង។ ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជឿជាក់ថាការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ពិតជានឹងអាចប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។

ឯកឧត្តមលើកឡើងថាភារកិច្ចបន្តដែលត្រូវអនុវត្តនាថ្ងៃខាងមុខ គឺត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រទាំងអស់គ្នា ដែលកត្តាទាំងនេះនឹងជំរុញឱ្យយើងឈ្នះជារៀងរហូត ហើយសន្តិភាពនឹងស្ថិតនៅជាមួយយើងទាំងអស់គ្នាជានរន្តន៍។ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

 ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ខេត្តក្រចេះគឺជាខេត្តទី១ ដែលត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ដឹកនាំដោយសម្ដេចទាំងបី…

(ក្រចេះ) នាងល្ងាចថ្ងៃទី 6 ខែមករាឆ្នាំ 2024 ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានហើយដឹងថា ក្រចេះក្រុង! ខេត្តក្រចេះគឺជាខេត្តទី១ ដែលត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ ពោលគឺ ២៨ ថ្ងៃក្រោយការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន និងកម្លាំងស្នេហាជាតិនាថ្ងៃទី២…

បងប្អូនក្រុមវាលទី១៣ (ខណ្ឌច្បារអំពៅ) បន្តប្រមូលទិន្នន័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី #ភូមិបាលក្រុងស្រុកខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែងនិងកសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី#វិនិច្ឆ័យនិង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ#កអក #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

រដ្ឋបាលខេត្តកំពង់ស្ពឺរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ ក្នុងពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំង សមត្ថកិច្ច មន្ត្រីរាជការ…

ក្មេងទំនើង០៧នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានព្រួតគ្នា កាប់បុរសម្នាក់ របួសធ្ងន់ ដេរ ចំនួន៣២ថ្នេរ​

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ខណ្ឌដង្កោ ឃាត់ខ្លូនជនសង្ស័យជាក្មេងទំនើងចំនួន០៧នាក់ កាលពីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ បន្ទាប់ពីបានធ្វើសកម្មភាព យកកាំបិត ដេញកាប់និងគប់ បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដេរ ចំនួន៣២ថ្នេរ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។…

ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានប្រកាសជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ..

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ដោយឯកឧត្តម នេត្រ ភក្ត្រា ត្រូវបានប្រកាសជាប្រធានក្រុមការងារ និងឯកឧត្តម ស ចំរ៉ុង ជាអនុប្រធានទី១ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅសាលមហោស្របខេត្តក្រចេះ។ រូបថត៖ ខឹម សុវណ្ណារ៉ា

សេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៣ ៤៤០ ក្បាលដី ស្ថិតនៅភូមិព្រែកកំពឹស ភូមិព្រែកថ្លឹង ភូមិចាដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

📍ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹងថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី​ #ភូមិបាលក្រុងស្រុកខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែងនិងកសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យនិង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

You missed