Tue. Mar 31st, 2026

Author: admin

សមត្ថកិច្ចជំនាញចាប់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន៣នាក់និងរឹបអូសថ្នាំញៀនជាង១០០គីឡូ

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាដោយ លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់មន្ទីរប្រឆាំងគ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) (ក៤)និង(ក១) និងការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា

មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា…

ផ្ទុះអាវុធ ១គ្រាប់ទាំងកណ្ដាលយប់នៅស្រុកកំពង់លែង បង្កឡើងដោយមន្ត្រីយោធាម្នាក់ រឿងស្នេហាត្រីកោណ

(កំពង់ឆ្នាំង)៖ មានករណីផ្ទុះអាវុធមួយគ្រាប់ទាំងកណ្ដាលអាធ្រាត បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារតែការទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីមួយ ដែលបានកើតឡើងក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍ផ្ទះអាវុធខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឡើងដោយមន្ត្រីយោធាម្នាក់ មានឈ្មោះ ឡោ ប៉ុនភក្រ័ អាយុ៤៦ឆ្នាំ រស់នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានយកកាំភ្លើងម៉ាក (រ៉ូឡូ) បាញ់ចំនួន១គ្រាប់។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន។ វរសេនីយ៍ឯក ប៉ាល់…

ឃ្លាំងស្តុបចែកចាយគ្រឿងអេឡិចត្រូនិច និងកុំព្យួទ័រដ៏ធំមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាត តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.?

ភ្នំពេញ៖ ឃ្លាំងស្តុបលក់គ្រឿងអេឡិចត្រូនិចដ៏ធំ មួយកន្លែងគ្មានស្លាកយីហោ ដែលស្ថិតនៅលើកំណាត់ផ្លូវបេតុងលេខ២០០៤ ក្នុងភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺកំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យួទ័រ យ៉ាងសកម្មនៅតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា សង្ស័យគ្មានច្បាប់អនុញ្ញាតិ តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.? តាមប្រភពព័ត៌មានបានឱ្យដឹងថា ឃ្លាំងខាងលើនោះ មានថៅកែជាជនជាតិចិនជាអ្នកគ្រប់គ្រង ចំនួន២នាក់ បានធ្វើសកម្មភាពប្រមាណជាងកន្លះឆ្នាំមកហើយ ពួកគេបានធ្វើការផ្គត់ផ្គង់ សម្ភារៈគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងកុំព្យួទ័រ ឱ្យទៅក្រុមហ៊ុន និងកាស៊ីណូ ដែលគ្រប់គ្រងដោយជនជាតិចិនតែប៉ុណ្ណោះ ពោលគឺធ្វើសកម្មភាពចែកចាយជាលក្ខណៈបោះដុំ ទូទាំងប្រទេស តាមរយៈការដឹកជញ្ជូន តាមរថយន្ដទៅដល់ទីកន្លែងតែម្ដង។ បើយោងតាមប្រភពបានផ្ដល់មកឲ្យដឹងទៀតថា ការធ្វើសកម្មភាពចែកចាយ…

អបអរសាទរ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារសហសម័យថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ។

ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #សោភ័ណភាព #សុវត្ថិភាព #គុណភាព #ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ខេត្ត​កំពង់​ចាម​ #មន្ទីរ​រៀប​ចំ​ដែនដី​នគរ​រូប​នីកម្មនិងសំណង់ខេត្តកំពង់ចាម​ #ដីធ្លី​ #សំណង់ សិទ្ធិ​សុខសុវត្ថិភាព​តាម​ផ្លូវ​ច្បាប់​ #កអក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC 📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន អញ្ជើញចុះសួរសុខទុក្ខ ដល់កីឡា ព្រំ សំណាង

ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន អញ្ជើញចុះសួរសុខទុក្ខ ដល់កីឡា ព្រំ សំណាង នៅក្លឹបក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បាន ទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយរងការិយាល័យហិរញ្ញវត្ថុ ជំនួយការផ្ទាល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ…

កិច្ចប្រជុំសាមញ្ញលើទី៥០ អាណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត…

ការឆែកឆេរដ៏តឹងតែងនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ ក្នុងដំណើរការប្រឡង

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

រីករាយ​ ទិវា​គម្រប់​ខួប​ ១ខែ​ នៃអនុស្សរណ:​យោគយល់​គ្នា​” គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​”​ សូមជួបតែ​សំណាង​ល្អ​គ្រប់​ក្រុម​គ្រួសារ​ និង​ទទួល​បាន​នូវ​លាភជ័យ​គ្រប់​ភារកិច្ច​។

រីករាយ ទិវាគម្រប់ខួប ១ខែ នៃអនុស្សរណ:យោគយល់គ្នា” គ្រុបព័ត៌មានសាមគ្គីថ្មី” សូមជួបតែសំណាងល្អគ្រប់ក្រុមគ្រួសារ និងទទួលបាននូវលាភជ័យគ្រប់ភារកិច្ច។

ឃ្លាំងចែកចាយគ្រឿងអេឡិចត្រូនិច និងកុំព្យូទ័រ ដ៏ធំមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ៖ ឃ្លាំងលក់គ្រឿងអេឡិចត្រូនិច មួយកន្លែងពុំមានលើកស្លាកយីហោ ស្ថិតនៅលើផ្លូវ ២០០៤ ភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺកំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យូទ័រ យ៉ាងសកម្មនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមប្រភពព័ត៌មានបានអោយដឹងថា ឃ្លាំងខាងលើនោះ មានថៅកែ ជាជនជាតិចិនចំនួន ២នាក់ បានធ្វើសកម្មភាពប្រមាណជាង កន្លះឆ្នាំមកហើយ ពួកគេបានធ្វើការផ្គត់ផ្គង់ សម្ភារៈគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងកុំព្យូទ័រ ឱ្យទៅក្រុមហ៊ុន និងកាស៊ីណូ ដែលគ្រប់គ្រងដោយជនជាតិចិនតែប៉ុណ្ណោះ ពោលគឺធ្វើសកម្មភាពចែកចាយជាលក្ខណៈបោះដុំ ទូទាំងប្រទេស តាមរយៈការដឹកជញ្ជូន ជារថយន្ដទៅដល់ទីកន្លែងតែម្ដង។ បើយោងតាមប្រភពបានផ្ដល់មកឲ្យដឹងទៀតថា…

You missed

error: Content is protected !!