
សម្ដេចតេជោ ត្រូវបានដាស់ឱ្យភ្ញាក់ពីការសម្រាកលើកៅអីនៅពេលកងទ័ពកម្ពុជា២រូប ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព បន្ទាប់ពីភាគីថៃ បានចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដាស់ឱ្យភ្ញាក់ពីការសម្រាកលើកៅអី នៅពេលកងទ័ពកម្ពុជា២រូបត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។
សម្ដេចតេជោ បានសរសេរថា មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់សម្ដេចក៏បានបើកស្តាប់ការនិយាយឡាយសូ របស់លោក សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី ៤៩ ភាគរយ (49%) មកនៅត្រឹម ១៩ ភាគរយ(19%)។
សម្ដេចតេជោថ្លែងថា៖«មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព»។
សម្ដេចតេជោក៏បានជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបសម្ដេចផ្ទាល់បាននឹងកំពុងរង់ចាំ ឆាប់ជាសះស្បើយ៕




You must be logged in to post a comment.