Wed. Nov 13th, 2024

ខេត្តព្រៃវែង៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ នគរបាលខេត្តព្រៃវែង បានចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” តាមសាលារៀន និងមូលដ្ឋានផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីចាស់ព្រឹទ្ធាចារ្យ បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស បានយល់ជ្រាបកាន់តែច្បាស់ និងចូលរួមសហការ ដោយរាយការណ៍មកកាន់នគរបាលមូលដ្ឋានភ្លាមៗ ករណីមានហេតុការណ៍ ឬបទល្មើសណាមួយកើតឡើង ដោយនគរបាលខេត្តព្រៃវែង នឹងចុះអន្តរាគមន៍ភ្លាមៗ ២៤ម៉ោង លើ ២៤ម៉ោង ។

មិនតែប៉ុណ្ណោះ នគរបាលខេត្តព្រៃវែង ក៏បានធ្វើការអប់រំណែនាំ ផ្សព្វផ្សាយ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយគ្រឿងញៀន និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផងដែរ ដើម្បីបញ្ជ្រាប និងស្វែងយល់បន្ថែម ។ 

ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលជាសរសរទ្រូងនៃប្រទេសជាតិ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ ។ 

គ្រឿងញៀនជាឧបសគ្គធំនៃការសិក្សា, គ្រឿងញៀនបំផ្លាញអនាគតអ្នក ក្រុមគ្រួសារ និងសង្គមជាតិ, ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ការចែកចាយនិងស្តុកគ្រឿងញៀនជាអំពើខុសច្បាប់ ៕

You missed