Fri. Dec 27th, 2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពចំនួន១៤រូបបន្ថែម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបន្ថែមសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើចំនួនដែលមានស្រាប់នាពេលកន្លងមក។

ក្នុងសេចក្ដីសម្រេច សមាសភាពដែលត្រូវបានបន្ថែមនេះ សុទ្ធតែរដ្ឋមន្ដ្រីបណ្ដាក្រសួង និងស្ថាប័នដែលមានការពាក់ព័ន្ធ៕

You missed