Wed. Jan 1st, 2025

ភ្នំពេញ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថាព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cam bodia» នឹងប្រារព្ធ ឡើងចាប់ពីម៉ោង៣ រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល ២០២៥។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើកជា មួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ»ដោយសាមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋ កិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការ រួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួមទាំងអស់គ្នា៕

You missed