Sat. Jul 13th, 2024

ភ្នំពេញ៖ នៅក្រសួងព័ត៌មាន នារសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ២០២៤ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងលោកបណ្ឌិត ឃីម រដ្ឋា អនុប្រធាន ចូលជួបសួរសុខទុក្ខ និងពិភាក្សាការងារ ជុំវិញករណីបងប្អូន អ្នកសារព័ត៌មានមានបញ្ហា នៅខេត្តមណ្ឌលគីរី។

ឯកឧត្ដម​បណ្ឌិត​ បានធ្វើ​ការណែនាំ​ និង​បង្ហាញ​ពីប្រភព​បញ្ហា​ ក៏ដូចជា​ដំណោះស្រាយ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ ដែលបាន​ជួបបញ្ហា​ និង​បងប្អូន​អ្នកសារព័ត៌មាន​ទូទៅ​ ក្នុងន័យ​អប់រំ​ និង​ដេីម្បី​ការពារ​សុវត្ថិភាព​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ពេលចុះអនុវត្ដការងារ​ ព្រម​ទាំង​កេីនរំលឹកផងដែរថា​ សូម​ឱ្យ​បងប្អូន​គោរព​ឱ្យ​បាន​នូវ​ក្រមសីលធម៌​ វិជ្ជាជីវៈ​។

ឯកឧត្ដម​បណ្ឌិត​ បានបន្ដទៀតថា​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ តែងតែយកចិត្ដទុកដាក់​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​គ្រប់​ៗគ្នា​ និង​ធ្វើ​យ៉ាងណា​លេីក​កម្ពស់​វិស័យ​សារព័ត៌​មាន​នៅកម្ពុជា​ ឱ្យ​មាន​ភាពរីកចំរេីន​ ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​ និង​ចីរភាព​។

ក្រោយ​ពី​ទទួលបាន​ការ​ចង្អុលបង្ហាញ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ សូម​កោតសរសើរ​ និងគោរព​អរគុណ​ជាអណែក​ ចំពោះ​ ឯកឧត្តម​បណ្ឌិត​ សុខ​ ប្រសិទ្ធ​ រដ្ឋលេខាធិការ​ និង​ជា​ពិសេស​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ក្នុង​គិតគូរ​ និងយកចិត្ដ​ទុកដាក់​បំផុត​ មកលេីបងប្អូន​អ្នក​ព័ត៌មាន​ ទាំង​ជាតិ​ និង​អន្ដរជាតិ​។

មុននឹងបញ្ចប់ ឯកឧត្ដមបណ្ឌិត បានអនុញ្ញាតថតរូបអនុស្សាវរីយ៍ផងដែរ។

You missed