Thu. May 30th, 2024
{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}

ខេត្តត្បូងឃ្មុំ៖កម្ពុជាបានប្រារព្ធពិធីសង្ក្រាន្ដឆ្នាំថ្មី ដែលជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រប់បណ្ដាភូមិ ស្រុក រាជធានី ខេត្ត ទូទាំងប្រទេស ដេីម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៧ ឈានចូល ២៥៦៨ ក្នុងគ្រឹះស័ករាជ ២០២៤។

បេីក្រឡេកមេីលទៅមួយជ្រុង នៃខេត្តត្បូងឃ្មុំវិញ ស្រុកអូររាំងឪ ក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែរ ដោយហៅថា សង្ក្រាន្តអូររាំងឪ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក រួមជាមួយរដ្ឋបាលស្រុកអូររាំងឪ បានរៀបចំនៅ បរិវេណឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានរយៈពេល ០៥ ថ្ងៃ រាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤។

ពិធីសង្ក្រាន្តអូររាំងឪនេះ បានចាប់ផ្ដើមប្រកាសបេីកដំណើរការឱ្យភ្ញៀវទេសចរណ៍ចូលរួមកម្សាន្ត នៅថ្ងៃទី១២ ខែមេសា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី រួមទាំងមន្ដ្រីអ្នកមុខអ្នកការ ក្រសួងបរិស្ថាន និងមន្ដ្រីមូលដ្ឋានស្រុក ខេត្តត្បូងឃ្មុំផងដែរ និងបិទបញ្ចប់ពិធីសង្ក្រាន្តអូររាំងឪវិញនៅថ្ងៃទី ១៦ ខែមេសា ក្រោមអធិបតីភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត។

បេីតាមរបាយការណ៍ពីមន្រ្ដីក្នុងស្រុកអូររាំងឪ និងមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានយេីងថា ក្នុងអំឡុងពេលប្រមាណ ០៥ថ្ងៃ នៃការប្រារព្ធពិធីសង្ក្រាន្តអូររាំងឪនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីចូលរួមកម្សាន្តសប្បាយ ប្រមាណជាង ១០៣,០០០នាក់ សម្រាប់ថ្ងៃបេីកទី១២ ខែមេសា មានចំនួនប្រមាណ ១២,៥០០នាក់ ថ្ងៃទី១៣ មានចំនួន ១៧,៥០០នាក់ ថ្ងៃទី១៤ ខែមេសា មានចំនួន ២២,៥០០នាក់ ហើយថ្ងៃទី១៥ ខែមេសា មានចំនួន ២៥,៥០០នាក់ និងថ្ងៃទី១៦ ខែមេសា ត្រូវនឹងបិទបញ្ចប់សង្ក្រាន្តមានចំនួន ២៦,០០០នាក់។  របាយការណ៍ខាងលើជាចំនួនប្រហាក់ប្រហែល ដែលទទួលបានពីមន្ដ្រីស្រុកអូររាំងឪ និងមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ រដ្ឋបាលស្រុក និងក្រុមកាងារក្រសួងបរិស្ថាន បានរៀបចំឡេីងក្នុងទំហំដីប្រមាណជាជាង ០៣ ហិកតា ក្នុងបរិវេណឧទ្យានទន្លេស្ងួត ដោយមានលក្ខណៈជាប្រពៃណី វប្បធម៌ សាសនា និងការកម្សាន្ត មានដូចជា ក្លោងទ្វាររចនាបែបបទខ្មែរ ធ្វើឫស្សី តុបតែងដោយគ្រឿងសម្រាប់បុរាណ ដោយមានសរសេរជាអក្សរ សង្ក្រាន្តអូររាំងឪ២០២៤ និងភ្ជាប់នូវពាក្យស្លោករបស់ក្រសួងបរិស្ថាន “ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ” និង “យេីងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា” រីឯខាងក្នុងបរិវេណវិញ មានរៀបចំ ទីតាំងល្បែងប្រជាប្រិយខ្មែរជាច្រើនសណ្ឋាន និងទីតាំងក្របដោយស្លឹកត្នោត មួកស្លឹក ក្រមា និងឆ័ត្រចម្រុះពណ៌ជាច្រើន អមដោយដេីមឈេីលំអ ផ្លែឈេី រទេះ និងចម្បេីង ព្រមទាំងមានភ្លើងពណ៌លំអជាដេីម។  មួយវិញទៀតមានស្ដង់ពិព័រណ៍ផលិតផលក្នុងស្រុកអូររាំងឪ ដោយបណ្ដាឃុំផ្សេងៗ ក្នុងស្រុកបានដាក់តាំងបង្ហាញអំពីសម្មតិផលដែលបណ្ដាឃុំនីមួយៗមាន ព្រមទាំងមានស្ដង់ចំណីអាហារជាច្រើនប្រភេទផងដែរ។ 

ម្យ៉ាងទៀតក្នុងការរៀបចំអបអរសាទរសង្រ្កាន្តអូររាំងឪ ក៏មានការប្រកួតបាល់ទះកម្រិតសិស្សវិទ្យាល័យ និងមហាជន ដេីម្បីជ្រើសរើសចំណាត់ថ្នាក់លេខ ក្នុងទទួលបានរង្វាន់លេីកទឹកចិត្ដផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ សម្រាប់មហាជន និងភ្ញៀវទេសចរណ៍មកសប្បាយរីករាយនោះគឺមានតំបន់ត្រជាក់ចិត្ត ព្រមទាំងការប្រគំតន្ត្រី រាំលេងកម្សាន្តក្រោមតំណក់ទឹក ជាមួយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា។

និយាយជារួម ពិធីសង្ក្រាន្តឆ្នាំថ្មី គ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា អាចប្រព្រឹត្តិទៅបានដោយរលូន និងសប្បាយរីករាយ ក៏ព្រោះកម្ពុជាមានសន្ដិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជនខ្មែរទូទាំងប្រទេស មានសេរីភាព និងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

គូសបញ្ជាក់ផងដែរ មហាជនដែលបានមកកម្សាន្តក្នុងពិធីសង្ក្រាន្ត តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត  រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិតជាមានអារម្មណ៍សប្បាយរីករាយ និងកោតសរសើរមិនដាច់ពីមាត់ នូវសមិទ្ធផលថ្មី ដែលឯកឧត្ដមរដ្ឋមន្ត្រីបានបង្កើតឡើងក្នុងបរិវេណឧទ្យានទន្លេស្ងួត ដូចជា សួនកម្សាន្តកុមារ សួនផ្កាសស្បៃរឿង ១លាន គុម្ព និងសង្ក្រាន្តនេះផ្ទាល់ផងដែរ។  មហាជន បានបន្ដថា គាត់ពិតជាមានសេចក្ដីត្រេកអរយ៉ាងខ្លាំង និងមានសេចក្ដីរីករាយណាស់ដែលស្រុកអូររាំងឪមានការអភិវឌ្ឍន៍បែបនេះ ជាពិសេសតំបន់ឧទ្យានទន្លេស្ងួត ដែលធ្លាប់តែស្ងាត់ជ្រងំ ប្រែជាអ៊ូអរ មានមនុស្សរាប់ម៉ឺននាក់មកកម្សាន្ដ និងទទួលបាននូវអារម្មណ៍ប្លែក ដែលនឹកស្មានមិនដល់៕

You missed