ឯកឧត្តម ឃឹម វុទ្ធី ក៏បានលើកពីសំណើយន្តការលើកកម្ពស់ការងារ លទ្ធផលរបស់ ទទក បញ្ហាប្រឈម និងចក្ខុវិស័យការងារទៅពេលខាងមុខទៀត ។ ឯកឧត្តម អគ្គនាយក ទទក បានលើកឡើងថា ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រព័ន្ធផ្សព្វផ្សាយជាតិ ត្រូវបានថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បន្តការគាំទ្រ និងផ្តល់អាទិភាពក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ទៅកាន់អន្តរជាតិ ជាពិសេសក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការកែទំរង់ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សាយព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ដើរស្រប និងគាំទ្រដល់យុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
You must be logged in to post a comment.