នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ស្ថិតក្នុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង។
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114253_0472861154885499271978.jpg?resize=640%2C426&ssl=1)
«ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114310_1196468391172138915497.jpg?resize=640%2C360&ssl=1)
ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម៕
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114257_9502193895753109407846.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114315_1328299355980868241105.jpg?resize=640%2C426&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114304_2367838658456533932520.jpg?resize=640%2C360&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114339_1381349772886572666622.jpg?resize=640%2C360&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114312_414553900976933362266.jpg?resize=640%2C360&ssl=1)
![](https://i0.wp.com/flashnewsdaily.com/wp-content/uploads/2024/01/img_20240108_114330_0656323424697004534175.jpg?resize=640%2C360&ssl=1)
You must be logged in to post a comment.