
ក្នុងស្មារតីស្នេហាជាតិ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួល និងសោកស្ដាយជាទីបំផុត នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយឯក អ៊ុន វណ្ណា ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងបាននាំយកនូវសារលិខិតរំលែកទុក្ខ និងថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រគល់ជូនគ្រួសារសពដោយផ្ទាល់ ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់សព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅស្រុកមេមុត ខេត្ដត្បូងឃ្មុំ។
ក្នុងសេចក្ដីដ៏ក្ដុកក្ដួតជាពន់ពេក ចំពោះការពលិកម្មរបស់វីរយុទ្ធជន អ៊ុន វណ្ណា ក្នុងសមរភូមិជួរមុខ គឺជាការលះបង់ប្រកបដោយភាពអង់អាចក្លាហានជាទីបំផុត ក្នុងបុព្វហេតុសេ្នហាជាតិដ៏មោះមុតរបស់វីរយុទ្ធជនជួរមុខរបស់យើង និងសូមវិញ្ញាណក្ខន្ធរបស់វីរជនគ្រប់រូបដែលបានពលីទៅកាន់សុគតិភព។




You must be logged in to post a comment.