

ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះពិនិត្យមើលទិដ្ឋភាពដោយផ្ទាល់ ក្រោយមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង រូបសំណាក និងផ្លូវថ្នល់សាធារណៈជាច្រើនកន្លែងរងការខូចខាតយ៉ាងខ្ទេចខ្ទីទាំងស្រុង…
លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះពិនិត្យមើលទិដ្ឋភាពដោយផ្ទាល់ ក្រោយមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង រូបសំណាក និងផ្លូវថ្នល់សាធារណៈជាច្រើនកន្លែងរងការខូចខាតយ៉ាងខ្ទេចខ្ទីទាំងស្រុង។
ប៉ុន្តែទោះបីយ៉ាងណាទីតាំងសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លាមួយនេះ ត្រូវបានកម្លាំងប្រដាប់អាវុធរបស់កម្ពុជាយើង ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងបានបន្តឈរជើងយ៉ាងរឹងមាំ ចាប់តាំងពីមុនការផ្ទុះអាវុធចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់បច្ចុប្បន្ន៕




























































You must be logged in to post a comment.