
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង អញ្ជើញចូលរួមក្នុងពិធីអង្គវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង និងឯកឧត្តម សួង សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានទី ២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ក្រុមការងារខេត្ត ក្រុមការងារក្រុង និងសង្កាត់ទាំង ២ នាយក-នាយករងរដ្ឋបាល ប្រធាន-អនុប្រធាន មន្ត្រីការិយាល័យចំណុះ ក្រុមប្រឹក្សាសង្កាត់ និងស្មៀន នាយកសាលា មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋ តំណាងសាសនា អង្គការសង្គមស៊ីវិល អាជីវករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តជ្រៃបិទមាស ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្នុងអង្គវេទិកានេះ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានក្រុងសួង រួមជាមួយ ឯកឧត្តម ង៉ូវ បូរីណា អនុប្រធានទី១ និង ឯកឧត្តម សួង សុភ័ណ្ឌ អនុប្រធានទី២ ក្រុមការងារ បានដឹកនាំការឆ្លើយតបចំពោះ បញ្ហាប្រឈម និងសំណូមពរ ចំនួន ០៩ករណី ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហាកសាង និងជួសជុលផ្លូវ បញ្ហាការទុកដាក់សំរាម បញ្ហាសណ្តាប់ធ្នាប់ និងបញ្ហាក្រុមក្មេងទនើង ព្រមទាំងមានការស្នើសុំជួសជុលឡដុតសំរាមនៅភូមិពណ្ណរាយ និងសុំថ្មមិចចាក់ផ្លូវដែលកំពុងរងការខូចខាត ដែលត្រូវបានដោះស្រាយនៅនឹងកន្លែង ដោយទទួលបានការសាទរពីតំណាងប្រជាពលរដ្ឋដែលបានចូលរួមប្រកបដោយភាពស្និតស្នាល។
ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បានថ្លៃងថា ក្នុងស្មារតីជាតិ ស្រលាញ់សន្តិភាព នឹងការពារទឹកដី ស្របពេលជាតិយើង បាននិងកំពុងទទួលរងនូវមហិច្ឆិតាចង់ឈ្លានបូរណៈភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ក្នុងនាម ឯកឧត្ដម ជាប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន គ្រប់រូបអ្នកសមរភូមិក្រោយ គាំទ្រសមរភូមិមុខ បានរួបរួមគ្នា គោរពអរគុណ និងគោរពតាមនូវ គោលនយោបាយការពារជាតិ ការពារបូរណៈភាពទឹកដី ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការសាទរគាំទ្រ និង ចូលរួមយ៉ាងកុះករ ស្មោះស្ម័គ្រអស់ពីដួងចិត្ត ក្នុងការជួយឧបត្ថម្ភ ទាំងកម្លាំកាយកម្លាំងចិត្ត កម្លាំងទ្រព្យ ដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជេីងនៅសមរភូមិមុខ បានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើរតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។









You must be logged in to post a comment.