
នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីភារកិច្ចលម្អិត នៃការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ២០២៥ នៅទីព្រះស្រែ ក្នុងពហុកីឡាដ្ឋាន ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បុណ្យជាតិ-អន្តរជាតិ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រាជធានីភ្នំពេញ។






You must be logged in to post a comment.