
កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី។កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់ ស្ថិតនៅភូមិសន្សំកុសល ២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយមានការយកចិត្តទុកដាក់ក៏ដូចជា ក្រោមការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី សុខខែម អភិបាលរងខណ្ឌ និងលោកចៅសង្កាត់បឹងទំពន់ទី១ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ និងកត់កន្ទុយលេខ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងការចុះបង្ក្រាបទីតាំងខាងលើនៃផងដែរ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-ទូរសព្ទដៃ ចំនួន៣គ្រឿង
-ម៉ាស៊ីនកត់កន្ទុយលេខ ចំនួន១គ្រឿង
-កុំព្យូទ័រឡេបថត១ គ្រឿង
-កុំព្យូទ័រលើតុចំនួន ១ គ្រឿង
និងបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ភេទស្រី ចំពោះវត្ថុតាងខាងលើនិងមនុស្សដែលជាស្ត្រីចំនួន ០៣នាក់ត្រូវបបានសមត្ថកិច្ច បញ្ជូនទៅ បុស្តិ៍នគរបាល បឹងទំពន់ទី១ ដេីម្បីសាកសួរធ្វើកំណត់ហេតុប្រាំអតិធីច្បាប់ចាត់ការបន្ត។
សម្ភារៈពាក់ព័ន្ធនឹងឡូតូ និងកត់កន្ទុយលេខខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឈប់បន្តបើកជួលនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រសិនបើនៅបន្តជួលបើកល្បែងស៊ីសងខុសច្បាប់ទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលបានកំណត់ពីបទល្បែងស៊ីសងទៅខុសច្បាប់នេះ។





You must be logged in to post a comment.