Fri. Jan 10th, 2025

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាច្រើនដែលលោក សួស សាខូ អតីតពន្ធធនាគារសម្រេចបាន និងសូមណែនាំដល់លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តថ្មីដែលត្រូវបានប្រកាសតែងតាំងក្នុងថ្ងៃនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង,គោរពវិន័យនិងការដឹកនាំការងារទៅតាមឋានានុក្រម, យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាតដែលកើតមាននៅក្នុងអង្គភាព,ត្រូវមានភាពជាម្ចាស់ការក្នុងការដឹកនាំអង្គភាពពន្ធធនាគាឱ្យទទួលបានលទ្ធផលល្អ,ត្រូវមានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ដែលចំណុះឱ្យរដ្ឋបាលខេត្ត ជាពិសេសត្រូវគោរព និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕ ប្រភព: CPP

You missed