Wed. Jan 15th, 2025

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំនាយទាហានវនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧១ យាងចូល៧២ ព្រះវស្សា របស់សម្ដេចព្រះករុណាព្រះបាទព្រះបរមនាថនរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅ នៅវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពងធំ បានឡើងអានសារលិខិតថ្វាយព្រះពរក្នុងឱកាសព្រះ រាជពិធីបុណ្យចម្រើនព្រះជន្ម វស្សាថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធ ធ្វើឡើងនៅរសៀលនេះ ដោយបានបញ្ជាក់ថាទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហាត់បួងសួងដល់ព្រះគុណបុណ្យព្រះរតន ត្រ័យ និងសូមតេជះបារមីបទេវតាថែរក្សាមហាស្វេតច្ឆត្រ សូមជួយប្រោសព្រំបីបាច់ថែរក្សាព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ។

  នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម  ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិ បត្តិការសឹករង តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមក្រាបថ្វាយបង្គំ ថ្វាយព្រះពរដល់ព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ  ចៅទួតរបស់ព្រះអង្គ តរៀងទៅ។ អត្ថបទតំបន់សឹករងកំពង់ធំ

You missed