Sat. Dec 28th, 2024

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២៣ ដោយជោគជ័យ ក្រោយប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។ ពិធីបិទវគ្គនេះ ក៏មានការចូលរួមពីលោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រផងដែរ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ បានបានបញ្ជាក់ថា ក្រោយពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ សហព័ន្ធបានទទួលនូវមេដាយ ចំណេះដឹង បទពិសោធន៍ល្អៗជាច្រើន និងចំណុចខ្វះខាតមួយចំនួន ដែលតម្រូវឲ្យមន្ត្រីបច្ចេកទេសរបស់សហព័ន្ធត្រូវសិក្សាស្វែងយល់បន្ថែមដើម្បីបន្តអភិវឌ្ឍន៍ខ្លួនត្រៀមទទួលរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាពេលខាងមុខ។

You missed