Fri. May 22nd, 2026

ទាល់តែប្រជាពលរដ្ឋផ្ទុះការតវ៉ាទើបអាជ្ញាធរ ដាក់គ្រឿងចក្រកាយ ប្រឡាយអូររំដោះទឹករបស់រដ្ឋ ឡើងយកមកវិញបន្ទាប់ពីមានអ្នករំលោភយក ចុះកាលដែលចាក់ដី រំលោភម្ដេចក៏អាជ្ញាធរមើលមិនឃើញ..

ដីប្រឡាយអូររំដោះទឹកនិងស្តុទឹកបស់រដ្ឋ ស្ថិតនៅភូមិ ព្រៃគោល និងភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល ត្រូវបានអាជ្ញាធរឃុំ ដឹកនាំដោយ លោក ជំទប់ឃុំទី១ សេង ចាន់ បានបញ្ជាឲ្យគ្រឿងចក្រ កាយអាចម៌ ដីចេញវិញ ហើយបានរុះរើសំណង់ដែករឹង បន្ទាប់ពី អ្នកមានលុយមានអំណាចត្រូវបានគេស្គាល់ថា÷ ឈ្មោះ គ្រូ ភម្ភស្ស បានឃុបឃិតគ្នា រំលោភយក ដីចំណីប្រឡាយអូររំដោះទឹកនិងស្តុកទឹករបស់រដ្ឋ ដែលប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផល ។ ពេលនេះមានសង្ឃឹមឡើងវិញហើយ បន្ទាប់ពីសារព័ត៌មានបានធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ដែលមានការប្រមូលផ្ដុំជួបជុំតវ៉ា ពីប្រជាពលរដ្ឋ ៦៨ គ្រួសារ កាលពីព្រឹកថ្ងៃថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២៦ ថែមទាំងមានលិខិត ពាក្យបណ្ដឹងអន្តរាគមន៍ គោរពចូល ទៅអាជ្ញាធរឃុំ ស្រុក ថែមទាំងបានផ្តិតមេដៃប្រជាពលរដ្ឋចំនួន ២ ភូមិទៀតផង  ការតវ៉ារបស់ប្រជាពលរដ្ឋមិនទាន់បានប៉ុន្មានផងស្រាប់តែ គេឃើញមានដាក់គ្រឿងចក្របានកាយអាចម៍ដីដែលបានរំលោភចេញវិញហើយ  រីឯសំណង់សាងសង់ដែករឹងក៍ត្រូវបានរុះរើចេញអស់ផងដែរ ។
ប្រជាពលរដ្ឋទាំងពីរភូមិក៏មានការសាទរ និងអរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការ អន្តរាគមន៍លើពាក្យបណ្ដឹងរបស់ពលរដ្ឋ ទាំង ៦៨ គ្រួសារ ដោយពលរដ្ឋបានយល់ឃើញថា÷ ពិតជាមានការរំលោភដ៏ធ្ងន់ធ្ងររបស់អ្នកមានលុយមានអំណាចកន្លងមក  ក៏ប៉ុន្តែក្នុងការ មិនដឹងថា កាកាយអាចម៍ដី ទៅតាមកំណត់ព្រំពីបរមបុរាណឬយ៉ាងណានោះទេ?

ខ្លាចតែ នង្គ័លព្យួរដី ដីអាចម៍ដំណាស់ធ្លាក់ចូលកន្លងដដែលទេមើលទៅ ឬមួយបែបកន្ទេលធំបន្លំដេក ដោយពលរដ្ឋកំពុងតែរង់ចាំមើលថា  ដីប្រឡាយអូររបស់រដ្ឋ មានទំហំកំណត់ត្រឹមត្រូវ ប៉ុន្តែខ្លាចកាយមោកាយទៅ នៅសល់ដីតូច ប្រព័ន្ធរំដោះទឹកហូរបន្ទាន់ ដូចមុន។

ពលរដ្ឋបានបន្តទៀតផងដែរថា÷ ក្នុងការចុះរបស់អាជ្ញាធរបញ្ជាគ្រឿងចក្រ ដាក់មកឱ្យកាយអាចម៍ដីដែលបានរំលោភ យកអាចម៍ដីមកវិញនោះ ដូចជាមិនមានការជូនដំណឹងទៅ តំណាងប្រជាពលរដ្ឋ ទាំង ៥ រូបដែលបានផ្ដិតមេដៃ ដែលលើកគ្នាមកតវ៉ា ឬគណៈកម្មការវិនិច្ឆ័យ ដើម្បីចូលរួមជាកំណត់ហេតុបានត្រឹមត្រូវនោះទេ ដូចជាធ្វើទៅមានការតក់ក្រហល់ លាក់លៀម ស្ងាត់ៗ  ហើយ អាជ្ញាធរឃុំបានមកមើលតែមួយចម្អិនកំពឹស ស្រាប់តែទៅបាត់ស្រមោលអស់ឲ្យឈឹង ដោយនៅសល់តែ អ្នកបញ្ជា គ្រឿងចក្រដែលបានឈូសឆាយតែប៉ុណ្ណះ ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា÷ ប្រហែលអាជ្ញាធរចេះតែមកធ្វើការយកតែមុខហើយថតរូបរាយការណ៍ជូនថ្នាក់លើហើយទៅធ្វើជាមន្ត្រីជើង១០ មន្ត្រីភូមិឃុំត្រូវយល់ នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល លោកតែងតែមានការគិតគូរខិតខំដើម្បីសង្គមជាតិ ដើម្បីប្រជាពលរដ្ឋ ដោយមិនគិតការនឿយហត់នោះទេ ។
ហើយសព្វថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច បាននឹងកំពុងបន្តធ្វើការជួបជាមួយអាជ្ញាធរក្នុងមូលដ្ឋានតាមបណ្ដារាជធានីខេត្តជាច្រើន សម្ដេចតែងតែមានការក្រើនរំលឹកដាស់តឿន សូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បម្រើប្រជាជនឲ្យបានល្អ នៅតាមមូលដ្ឋាន នៅក្នុងភូមិឃុំសង្កាត់របស់ខ្លួន។

រាល់ការចុះផ្សាយនៅអត្ថបទខាងលើអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ គឺមន្ត្រីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបស្ដីអំពី ច្បាប់ អ្នកសារព័ត៌មាននៅកម្ពុជា ។

You missed

error: Content is protected !!