Wed. May 20th, 2026

ស្រុកពញាឮ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ៖ នៅសាលប្រជុំសាលាស្រុកពញាឮ លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយលិខិតលេខ៨២៤/២៦ សជណ របស់រដ្ឋបាលខេត្តកណ្តាល “សេចក្តីជូនដំណឹងជាលើកទី៣ ស្តីពីការអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់រឹង ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ចកម្ម គ្មានច្បាប់អនុញ្ញាតនៅលើដំចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល” និងពិនិត្យលើវឌ្ឍនភាពនៃការថតអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។ សមាសភាពចូលរួមមាន លោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង២ ប្រធានការិយាល័យ មេឃុំ និងនាយកប៉ុស្តិ៍រដ្ឋបាលឃុំ។

You missed

error: Content is protected !!