
លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព អញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី < ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ >
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ផាត់ ចំណាន ប្រធានសមាគមអ្នកសារព័ត៌មានមាគ៌ាសន្តិភាព អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី
ឯកឧត្តម រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានគួរតែចូលរួមការផ្សព្វផ្សាយអប់រំលើផលប៉ះពាល់នូវសុខភាព កត្តានាំឱ្យមានអាពាហ៍ពិពាហ៍នៅវ័យក្មេង កត្តាពាក់ព័ន្ធនាំឱ្យមានអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ មកពីកត្តាមកពីការលួងលោម ដោយសារនូវគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗនិងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង រួមមាន៖ កត្តាចម្បងដូចជា ភាពក្រីក្រ ការអប់រំទាប វិសមភាពយេនឌ័រ ការមានផ្ទៃពោះ នៅវ័យជំទង់ បទដ្ឋានសង្គមពីបុរាណ កង្វះការអនុវត្តច្បាប់ និងឥទ្ធិពល បណ្តាញសង្គម។
ក្មេងស្រីជនជាតិដើមភាគតិច និងនៅតំបន់ជនបទមាន ហានិភ័យខ្ពស់ជាងគេ។ ក្មេងស្រីដែលមានពិការភាពងាយរងគ្រោះនឹងការរៀបអាពាហ៍ពិពាហ៍ និងការ មានផ្ទៃពោះនៅវ័យក្មេង ពីព្រោះខ្វះការអប់រំ សេវាសុខភាព និងការការពារ។ ការប្រែប្រួលអាកាសធាតុកំពុងតែក្លាយជាកត្តាជំរុញដោយប្រយោល ក៏ប៉ុន្តែ ជាកត្តាជំរុញដ៏សំខាន់ក្នុងការបង្កឱ្យមានអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់កើនឡើងនៅកម្ពុជា។ ជាចុងក្រោយឯកឧត្តមក្រសួងព័ត៌មាន បានសូមឲ្យ អ្នកសារព័ត៌មាន គ្រប់បណ្តាអង្គភាព ពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ ត្រូវបង្កើតនូវ មាតិការអប់រំ ស្តីពី < ការបង្ការទប់ស្កាត់ផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ > អោយបានជាទូលំទូលាយ ៕












You must be logged in to post a comment.