
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម
កំពង់ធំ៖ រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពី កងកម្លាំងប្រមាណ ៧០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
បន្ទាប់ពីផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយអនុវត្តតាមផែនការ បទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ចុះកម្លាំងតាមគោលដៅមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដើម្បី១-ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (ត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរ),២-ត្រួតពិនិត្យអាវុធជាតិផ្ទុះ,
៣.ពិនិត្យសារធាតុញៀន សំដៅបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលែក ដល់ផែនការងារជំនាញ និងលោកអធិការដ្ឋាននគរបាលទាំង ០៩ ក្រុង-ស្រុក ត្រូវបង្កើនការងារយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរួមគ្នា ប្ដេជ្ញាចិត្ត មិនអនុញ្ញាតឱ្យមានវត្តមានល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឡើយ ។
ជាកិច្ចចុងក្រោយលោកស្នងការ បានផ្ដាំផ្ញើ ដល់អស់លោកលោកស្រីជាថ្នាក់ដឹកនាំ ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ ដើម្បីត្រៀមលក្ខណៈជាស្រេច សម្រាប់កិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ណាមួយដែលអាចកើតមានឡើងជាចៃដន្យ ៕















You must be logged in to post a comment.