Mon. Jan 12th, 2026

ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈកម្ពុជារំពឹងកំណើនបន្ថែមនៅឆ្នាំនេះ

ភ្ញៀវទេសចរអន្តរជាតិ បន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈ​កម្ពុជា​រំពឹង​កំណើន​បន្ថែមនៅឆ្នាំនេះ។ ទេសចរអន្តរជាតិ ក៏បានធ្វើការ​អំពាវនាវ​ដល់​ទេសចរ​អន្តរជាតិ​ដទៃ​ទៀត​ មកលេងកម្ពុជា ដែលជា ប្រទេសមានប្រជាពលរដ្ឋរួសរាយរាក់ទាក់។

ភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី និងអូស្ដ្រាលី ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បាន​អំពាវ​នាវ​ដល់​អ្នកទេសចរលើពិភពលោក ឱ្យទៅទស្សនារមណីយដ្ឋានអង្គរខ្មែរ ដោយពួកគេ​លើក​ឡើង​ថា ​តំបន់ទេសចរណ៍រមណីយដ្ឋានអង្គរ មានសន្ដិភាព និងសុខសុវត្ថិភាពពេញលេញ បើ​ទោះ​បី​កម្ពុជា​មានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី។ ប្រាសាទអង្គរវត្ដ មានភាពស្រស់ស្អាត ប្រជាជន​ខ្មែរមា​នភាពរួសរាយទាក់ទាក់ ។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា” កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជា នាប៉ុន្មាន ខែចុងឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានត្រៀមលក្ខណៈជាស្រេច ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិ សណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌ អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕ អត្ថបទ៖ សាវី

You missed

error: Content is protected !!