
ក្រសួងពីរពិធីបង្ការទប់ស្កាត់ អំពើជួញដូរមនុស្ស ក្នុងវិស័យព័ត៌មាន…
ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី “ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន”។កម្មវិធីនេះ ប្រព្រឹត្តឡើងក្រោមវត្តមាន លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ។ ពិធីនេះក៏មាន ប្រធានសមាគម
អ្នកសារព័ត៌មាន អ្នកផលិតកម្មវិធីព័ត៌មាន អ្នកអានព័ត៌មាន ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សិល្បករ សិល្បការិនី និងអ្នកផលិតមាតិកាក្នុងបណ្តាញសង្គមចំនួន២៥០នាក់ចូលរួមផងដែរ ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានលើកឡើងផងដែរថា÷ សារព័ត៌មានគឺជាអំណាចទីបួន ក៍ប៉ុន្តែអំណាចទីបួនរបស់អ្នកសារព័ត៌មាន ត្រូវផ្សាយផ្អែកលើអង្គហេតុ និងមូលដ្ឋានខ្លឹមសារព័ត៌មាន ឱ្យបានច្បាស់លាស់ និងបានយកចិត្តទុក្ខដាក់ ដើម្បីកុំឲ្យក្នុងការផ្សាយទៅ ធ្វើឲ្យគ្រោះគ្រោះថ្នាក់ដល់ប្រទេសជាតិយើង ។ ជាពិសេស អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានឲ្យបានទូលំទូលាយបំផុត ចំពោះសកម្មភាពបទល្មើស របស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ
ដើម្បី ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន។
លោក ជំទាវ រដ្ឋលេខាធិការ គ.ជ.ប.ជ បានបន្តផងដែរថា សព្វថ្ងៃនេះគេសង្កេតឃើញក្រុមអ្នកឆបោក អំពើជួញដូរមនុស្ស តែងតែប្រើទម្រង់ គ្រប់រូបភាព ដូចជានៅតាម អនឡាញ និងតាមរូបភាពផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកំណត់បាន។ ហើយចំពោះអនឡាញ មិនមែនជាបទល្មើសនោះទេ ប៉ុន្តែក្រុមអ្នកឆបោកបានយកអនឡាញធ្វើជាឧបករណ៍ការជួញដូរ និងឆបោកតែប៉ុណ្ណោះ។












You must be logged in to post a comment.