
មណ្ឌលគិរី នាព្រឹកថ្ងៃទី២៣ខែកញ្ញា២០២៥ លោក សី ទូច អភិបាលនៃអភិបាលស្រុកកោះញែក បានដឹកនាំកងកម្លាំងនិង ក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ នូវជំនន់ទឹកភ្លៀងដែលបង្កការភ័យខ្លាចដល់ពលរដ្ឋចំនួន៦ឃុំ នៃស្រុកកោះញែក បើគិតត្រឹមវេលាម៉ោង៥និង៥៣នាទីព្រឹកគ្រោះទឹកជំនន់បានជន់លិចចូលដល់ក្នុងភូមិរបស់ប្រជាពលរដ្ឋចំនួន៦ឃុំ ។ និងបានជន់លិចរងផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនតែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។
លោក សី ទូច អភិបាលនៃអភិបាលស្រុកកោះញែក បបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់ឡើងខ្លាំងនៅវេលាទៀបភ្លឺនៅថ្ងៃទី២៣កញ្ញា ឆ្នាំ២០២៥ នេះ ទឹកជំនន់បានជនលិចចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៦ឃុំរួមមាន។
១/ឃុំណងឃីលិក
ស្ថានភាពទឹកទន្លេស្រែពកបើគិតពីវេលាម៉ោង១៨:០០នាទីថ្ងៃទី ២២ ខែកញ្ញារហូតមកដល់ម៉ោង ០៦:៣០នាទីថ្ងៃទី ២៣ ខែកញ្ញា ព្រឹកទឹកឡើងកម្ពស់ ០២ ម៉ែត្រ ៥ តឹក និងមានទឹកជំនន់លិចផ្លូវចំនួន០៣កន្លែង ដែលហូរច្រាលពីទន្លេស្រែពក
១,នៅចំណុចផ្លូវអូរអាទុំភូមិជីមាតឃុំណងឃីលិក ស្រុកកោះញែកទឹកលិចនិងហូរកាត់ផ្លូវប្រវែង៦០ម៉ែត្រ ជម្រៅ ៥តឹក
២នៅចំណុចផ្លូវអូរណងវែងភូមិណងបួរឃុំណងឃីលិក ស្រុកកោះញែកទឹកលិចនិងហូរកាត់ផ្លូវប្រវែង៧០ម៉ែត្រ ជម្រៅ ៤តឹក
៣/ នៅចំណុចផ្លូវអូរអុីធុយភូមិជីមាត ឃុំណងឃីលិក ស្រុកកោះញែក ទឹកលិចនិងហូរកាត់ផ្លូវប្រវែង៨០ម៉ែត្រ ជម្រៅ ៦តឹក
២/ឃុំស្រែសង្គម
១ ទីតាំងផ្លូវកែងភូមិមានជ័យ
២ ទីតាំងវត្តគិរីរម្យ(ហៅវត្តទី ៤)
៣ ស្ពានយោលភូមិក្បាលជ្រោយ
៤ ទីតាំងផ្លូវចូលសាលារៀនបឋមសិក្សាស្រែសង្គម
៥ ទីតាំងសាលាបឋមសិក្សាហ៊ុនសែនកោះញែក។
៦ ទីតាំងវត្តរតនៈមណ្ឌលរង្សី(ហៅវត្តទី ៩)
៧ ទីតាំងចំណុចអូរក្លរស្ថិតក្នុងភូមិមានជ័យ
៨ ប៉ុស្តិ៍ស្រែសង្គម
៩ ទីតាំងផ្លូវលំឃុំមួយខ្សែបណ្តោយអូរច្បារ
៣/ឃុំសុខសាន្ត
១ ទីតាំងពីផ្លូវមុខប៉ុស្តិ៍ដល់សាលាឃុំ
២ ទីតាំងលិចស្ពានអូរត្រាវ
៣ លិចស្ពានអូកប
៤ ទីតាំង៤ លិចស្ពានអូរម៉ាញ៉េនិងអូវុល
៥ ទីតាំង៥លិចផ្លូវ ពីភូមិថ្មីទៅកែរពៅ
៦ ទីតាំង៦លិចផ្លូវ ពីទទួលក្លុងទៅឡាវឡាន
៧ ទីតាំង៧លិច ផ្លូវពីស្រែកចទៅស្រែជង
៨ ប៉ុស្តិ៍៨ លិចស្ពានអូរក្អូន
៩ ទីតាំងផ្លូវពីភូមិស្រែធំទៅអូរច្បារ
១០.លិចផ្លូវពីចុងភូមិស្រែធំទៅទួលខ្មោច
សូមគោរពនិងបញ្ជាក់ជូនមេចំពោះទឹកឡើងនេះពុំទាន់ដឹងមានការខូចខាតអ្វីទេព្រោះឥឡូវនេះទឹក
កំពុងបន្តឡើងទៀត។
បញ្ជាក់ប្រជាពលរដ្ឋមិនអាចធ្វើដំណើរទៅទីរួមស្រុកបានទេ
៤/ឃុំអបួនលើ
ស្ថានភាពទឹកជំនន់កំពុងតែឡើង បណ្តាលអោយលិចនៅឃុំអបួនលើចំនួន០៣កន្លែង
១.កន្លែងនៅភូមិអបួន ដល់ស្ពានយោលភូមិអន្រ្តេះ ជន់លិចផ្លូវប្រវែងប្រហែលជា ៣០០០ ម៉ែត្រ ចម្រៅ៣ទឹក
២.ចំណុចស្រែជងលិចផ្លូវប្រហែល ៥០ម៉ែត្រ ជម្រៅ៨តឹក
៥/ឃុំស្រែហ៊ុយ
ស្ថានភាពទឹកលិចផ្លូវលំមួយកន្លែងនៅចំណុចភូមិឈួលប្រវែង ១៥០ ម៉ែត្រ
ចំពោះការលិចនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគិតមកត្រឹមពេលនេះ។
៦យុំរយ៉ ចំនួន៤កន្លែង
១.នៅចំណុច រយ៉ក្រោម ស្ថិតនៅភូមិរយ៉ជំនុនទឹកភ្លៀងជន់លិចផ្លូវលំប្រវែង១០៊០០ម៉ែត្រ
២.នៅចំសាលា បឋមសិក្សារយ៉ក្រោម លិច ប្រវែង ៧០០ម៉ែត្រ
៣.នៅចំណុច ក្រោមទំនប់ម្ជូងារ៥៊០០ម៉ែត្រភូមិរយ៉
៤.នៅចំណុចស្រែរូង ផ្លូវបេតុងប្រវែង ១០០០ ម៉ែត្រស្ថិតនៅភូមិមេមុំ
លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុក មានប្រសាសន៍បន្តថា នារដូវនេះគួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើឱ្យឃុំមួយចំនួន តាមបណ្ដាលស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាផ្លូវស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្លាំង។
លោក អភិបាលស្រុក ក៏បានជម្រុញដល់លោកអធិការស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេច ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋទៅរកទីទួល ដែលមានសុវត្ថិភាពនិងដោះស្រាយនូវបញ្ហាចាំបាច់មួយចំនួនជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដោយមិនអាចទុកប្រជាពលរដ្ឋដែលកំពុងតែមានហានិភ័យដោយសារ ជំននទឹកដែលបានលិច ក៏និងសង្ឃឹមថាត្រូវបានស្រក់ទៅវិញដ៍ឆាប់ៗនៅពេលខាងមុខនេះផងដែរ៕





































You must be logged in to post a comment.