Sat. May 18th, 2024

Category: ព័ត៍មានសន្តិសុខសង្គម

បង្ក្រាបករណីប្លន់ និងបំបែកសំបុកទីតាំងបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនគ្មានឯកសារ និងសូមអំពាវនាវជនរងគ្រោះធ្លាប់បាត់ម៉ូតូ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់”

ភ្នំពេញ÷នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈឲ្យបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់ និងឈានដល់បំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារ, ផ្លាកលេខ៦០ផ្លាក និងកាតគ្រីមួយចំនួនទៀត។ សូមរំលឹកថា ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៤៖៥០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាក…

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌសហការឃាត់ខ្លួនជនសង្ស័យបង្កអុកឡុកក្នុងពិធីមង្គលការចំនួន ៧នាក់!

កំពង់ស្ពឺ.លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:១៥នាទី កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ទំព័រមាស បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមនុស្សចំនួន ២ក្រុម ដែលបានធ្វើសកម្មភាពបង្កភាពអុកឡុក ដេញវ៉ៃ និងគប់គ្នាទៅវិញទៅមក នៅក្នុងពិធីបង្គលការ និងឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ខាងកូនក្រមុំចំនួន ៣នាក់ និងខាងកូនកំលោះចំនួន ៤នាក់។ លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថាកាលពីថ្ងៃទី ១៣ ខែឧសភា…

ឃាត់ខ្លួនប្រធានគណបក្សកម្លាំងជាតិ ករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ÷អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តឃាត់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ហើយនាព្រឹកថ្ងៃទី៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី មកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធី។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៊ុន ចន្ធី រងការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិតនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឲ្យកើតមានភាពវឹកវរក្នុងសង្គម៕

សំណាញ់ច្បាប់មិនលើកលែងជនណាទេ! បុរសថ្លើមដុះមមិះម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស

តុលាការខេត្តកំពង់ធំ នៅថ្ងៃច័ន្ទ ទី ៦ ខែឧសភា ឆ្នាំ ២០២៤ បានសម្រេចផ្តន្ទាទោសជនល្មើសកាប់រានទន្ទ្រានព្រៃឈើមួយរូប ឈ្មោះ សួត សែត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្មោញ ឃុំស្មោញ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាមួយនឹងរណាយន្តត្រង់សឺន័រចំនួន ១គ្រឿង ក្រោយកម្លាំងការិយាល័យដែនជម្រកសត្វព្រៃបឹងពែរចាប់បាន និងចោទប្រកាន់ ។ សួត សែត ចាប់បាននៅថ្ងៃទី ៥ ឧសភា ក្នុងពេលក្រុមឧទ្យានុរក្សចុះល្បាតនៅចំណុច UTM484321-1463786…

ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ប៉ុន្តែជនបង្ក គេចខ្លួនបាត់

ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចម្រុះចុះមកទីតាំងកើតហេតុព្រោងព្រាត តែជនបង្កបានគេចខ្លួនបាត់ស្រមោលតែម្ដងបន្សល់ទុកតែសំបកគ្រាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ២៣៨ កែងផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា៕

មន្រ្តី ក.ប.ប. ដុតកំទេចចោលសាច់បង្កកនិងគ្រឿងឧបភោគបរិភោគ ខូចគុណភាពជិត២០តោន

មន្រ្តី ក.ប.ប. ដុតកំទេចចោលសាច់បង្កកនិងគ្រឿងឧបភោគបរិភោគ ខូចគុណភាពជិត២០តោន ភ្នំពេញ ៖ មន្ត្រីក.ប.ប.សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នាំយកផលិតផលគ្រឿងឧបភោគ បរិភោគ និងផលិតផលសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាព ប្រមាណជិត២០តោនរួមមានទឹកម្ទេស ទឹកស៊ីអ៊ីវខាប់ ទឹកស៊ីអ៊ីវ ទឹកប៉ៅហឺ ប្រេងខ្យង ឈាមទា ជង្គង់មាន ត្រចៀកជ្រូក ជើងមាន់ អណ្តាតជ្រូក ពោះវៀនជ្រូក ។ល។ ទៅដុតកំទីចចោលនៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២៤៕

បុគ្គល ជួន គន្ធា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរឿងចែកដីរដ្ឋជូនពលរដ្ឋនៅស្រុកឱរ៉ាល់ សារភាពថា មានជាប់ពាក់ព័ន្ធជាមួយបុគ្គលច្រើននាក់ ហើយរៀបជាប្រព័ន្ធ!

កំពង់ស្ពឺ)៖ បុគ្គល ជួន គន្ធា ត្រូវបានកម្លាំងនគរបាលនៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់បុគ្គលជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមចម្លើយប្រាប់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ…

សមត្ថកិច្ច ចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីរដ្ឋជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ!

ភ្នំពេញ៖ កម្លាំងនគរបាលនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនលោក ជួន គន្ធា តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន…

ព័ត៌មានបឋមអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត!

ក្រោយការទទួលបានព័ត៌មាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។ សូមជម្រាបថាបងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង…

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម​ ឈួន​ អតីតស្នងការរងខេត្តកំពតប្រេីយ័ន​បាំងមេឃ​ ទេីប​អាច​រួច​ខ្លួន​បាន​លឿន​យ៉ាង​នេះ…

ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស កាលអំឡុងឆ្នាំ២០២១ ខែមេសា ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ។ តេីករណីជួញដូរគ្រឿងញៀន រហូតដល់ទម្ងន់ ជិត ២គីឡូក្រាម មានទម្ងន់ទោសប៉ុន្មានឆ្នាំដែរ។ បេីតាមតែលេចឮមកថា លោក អុឹម ឈួន អតីតស្នងការរងនរគបាលខេត្តកំពត ប្រហែលជាចេះប្រេីយ័ន្តមន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយមេីលទៅ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បានលឿនយ៉ាងដូច្នេះ មហាជនបានប្រទះឃេីញលោក អុឹម ឈួន បានកំពុងរស់នៅក្រៅ ពន្ធនាគារ អង្គុយផឹកកាហ្វេតាមហាងយ៉ាងរំភើយសប្បាយរីករាយ។…