
ទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញា(សិទ្ធចែក ចាយផ្តាច់មុខដោយក្រុមហ៊ុន Du tchmill) ចំនួន២៤កេស និង១៩ថង់ ដែលមន្រ្តីសាខា (ក.ប.ប ) ខេត្តបាត់ដំបងធ្វើការដកហូតនាពេលកន្លង មកត្រូវបាន ដុតបំផ្លាញចោលនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីវាលចាក់សំរាមក្នុង ស្រុកសង្កែ។
ពិធីដុតចោលនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងបន្ទាប់ពីបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មន្រ្តីការិយាល័យនគរបាលប្រឆាំងបល្មេីសសេដ្ឋកិច្ចនៃស្នង ការដ្ឋានសហការជាមួយមន្រ្តីសាខា ( ក.ប.ប ) ខេត្តបាត់ដំបងនិងតំណាងក្រុមហ៊ុនយូអិនធីហូលសែលខខូអិលធី៕



You must be logged in to post a comment.