Fri. Dec 27th, 2024

     (កំពង់ធំ)÷ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤
អង្គភាពពន្ធនាគារខេត្តកំពង់ធំ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីពន្ធនាគារខេត្តកំពង់ធំចំនួន០៧រូប ស្រី ០១រូប ក្រោមអធិបតីភាព ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ តោ ពន្លក អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីពន្ធនាគារខេត្តកំពង់ធំ។

     ពិធីបំពាក់ឋានន្តរសក្តិជូនមន្ត្រីចំនួន០៧រូប ស្រី០១រូប ថ្នាក់វរអគ្គានុរក្សថ្នាក់លេខ២ចំនួន០៣រូប ថ្នាក់វរអគ្គានុរក្សថ្នាក់លេខ៣ចំនួន០៣រូប និងថ្នាក់អគ្គានុរក្សថ្នាក់លេខ៣ចំនួន០១រូបស្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីចំនួន៤២រូប ស្រី១០រូប។

    ថ្លែងក្នុងពិធី ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ តោ ពន្លក បានមានប្រសាសន៍ សំណេះសំណាល ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាព មន្ត្រីទទួលបានការដំឡើងឋានន្តរស័ក្តិថ្មី និងមន្ត្រីទាំងអស់ អនុវត្តឲ្យបានល្អ÷ ការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ពន្ធនាគារ។ ដឹកនាំ គ្រប់គ្រងមន្ត្រីក្រោមឱវាទឱ្យមានប្រសិទ្ធភាព បញ្ជៀសរាល់ភាពអសកម្មរបស់មន្រ្តី សាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ។ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរជាប្រចាំ។

គ្រប់គ្រងជនជាប់ឃុំប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីពន្ធនាគារយកចិត្តទុក្ខដាក់់អំពីអនាម័យសុខភាព ជនជាប់ឃុំបន្តអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។បង្កើនសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីច្បាប់ពន្ធនាគារ នីតិវិធី បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានគតិយុទ្ធជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងពន្ធនាគារ ។
 គួរបញ្ជាក់ផងដែរថា÷  ក្រោយបញ្ចប់កម្មពិធី ឯកឧត្តម បានចូលត្រួតពិនិត្យ ការងារគ្រប់គ្រងជនជាប់ឃុំ ក្នុងពន្ធនាគារ ហើយបានជួយឧបត្ថម្ភ ថវិកាដល់ជនជាប់ឃុំ ជាស្រ្តី ចំនួន២០០.០០០រៀល និងឧបត្ថម្ភអង្គភាពចំនួន១.០០ ០.០០០រៀលផងដែរ។ អត្ថបទពន្ធនាគារខេត្តកំពង់ធំ

You missed