នៅព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យអគ្គិភ័យ បានធ្វេីការដឹកនាំកម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យ ចុះធ្វេីការបាញ់ទឹកនៅជុំវិញស្តាតអូឡាំពិក ជាពិសេស បាញ់ទឹកស្រោចស្រព ទីតាំងដែលប្រជាពលរដ្ឋអង្គុយ និងកាត់បន្ថយកម្តៅ ដេីម្បីទទួលទស្សនិកជន ចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ “រួមគ្នាដេីម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” នៅពហុកីទ្បដ្ឋានជាតិអូទ្បាំពិក។
You must be logged in to post a comment.