Mon. May 18th, 2026

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ស្រាវជ្រាវឈានដល់ឃាត់ខ្លួនក្រុងក្មេងទំនើងចំនួន០២នាក់៖

ករណី ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)
-កើតហេតុថ្ងៃទី១១.០៥.២០២៦ វេលាម៉ោង ១៨:០០នាទី
-នៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
☆ជនរងគ្រោះចំនួន ០២នាក់ ៖
១-ឈ្មោះ វ៉េងឃាង សៀងលិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
-(ខូចខាតម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159)។
២-ឈ្មោះ ថាន សិលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
☆ជនសង្ស័យចំនួនប្រហែល ១៥នាក់ ស្គាល់អត្តសញ្ញាណចំនួន ០៧នាក់៖
១-ឈ្មោះ លាង ប៊ុនលាប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ( ឃាត់ខ្លួន )ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន( – )។
២-ឈ្មោះ វឿន ស៊ីវវួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន)ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន( – )។
៣-ឈ្មោះ ម៉ី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៤-ឈ្មោះ ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៥-ឈ្មោះ ថាដា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
(គេចខ្លួន)។
៦-ឈ្មោះ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៧-ឈ្មោះ ឃ្លោក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។

*វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ លេខតួ 8072866 ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159 (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យរត់គេចខ្លួនសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវស្វែងរកដើម្បីចំណាត់ការបន្ត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ។

You missed

error: Content is protected !!