
ក្រុមអាជីវករឡានដឹកដីនិងខ្សាច់ បានកំពុងមានភាពចម្រូងចម្រាសរវាងរដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ មានក្រុមអាជីវករឡានដឹកដីនិងខ្សាច់ ដែលមានច្បាប់ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើបានបង់ពន្ធជូនរដ្ឋតាមច្បាប់ដែលបានកំណត់ បាននិងកំពុងហួសចិត្តជាខ្លាំងខណៈដែល លោកគង់ សុផុន ចៅសង្កាត់ រវាងនិងក្រុមអាជីវករឡានខ្លះគេដឹកបាន? ហើយក្រុមអាជីវករឡានខ្លះទៀតដឹកមិនបាន? ខណៈដែលគេមានច្បាប់បានបង់ពន្ធជូនរដ្ឋជារៀងរាលពេលដែលរដ្ឋបានកំណត់ ។
-បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មាន flash News យើងថា ផ្លូវអភិវឌ្ឍន៍មួយខ្សែរជាថវិការបស់រដ្ឋ សាងសងចាក់ផ្លូវបេតុងដើម្បីឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ បានរងការខូចខាត បែកបាក់ប្រះខ្ទេចខ្ទី តាំងពីយូណាស់មកហើយ បែរជាលោក គង់ សុផុន ចៅសង្កាត់ មកទម្លាក់កំហុសលើក្រុមអាជីវករ ដែលទើបនិងដឹកដីបានប៉ុន្មានឡានសោះ ហើយឡានដឹងនោះសុទ្ធតែជាប្រភេទឡានកង់០៦តូចៗទៅទៀត ។
ករណីនេះមហាជនដាក់កាសង្ស័យថា៖ តិចស្វាស៊ីបាយលាបម៉ាត់ពពែរទេដឹង? ក្នុងនាមអជ្ញាធរមូលដ្ឋានពិជាបានដឹងច្បាស់ណាស់រឿងផ្លូវនិងការស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរឿងផ្លូវខូចពីពេលណាមកនោះ មិនមែនចេះតែមកនិយាយហើយសម្តែងឲ្យពលរដ្ឋមើលភាពសកម្មរបស់លោកចៅសង្កាត់នោះទេ ឬមួយប៉ះផលប្រយោជន៍របស់ លោក ចៅសង្កាត់ បានជាក្រុមអាជីវករឡានខ្លះគេដឹកបាន? ហើយក្រុមអាជីវករឡានខ្លះទៀតដឹកមិនបាន?។
-បើយោងតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ផ្លូវគឺជាអាទិភាពគន្លឹះ៥របស់រដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចបញ្ញាកោណនិងចតុកោណ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិជ្ជា ហើយផ្លូវបន្ទាប់ពីមនុស្ស ហើយផ្លូវគឺជាអទិភាពទី២ ផ្លូវគឺជាសសៃឈាមយ៉ាងសំខាន់ទៅឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
យើងទាំងអស់គ្នាសម្បត្តិរដ្ឋខូចខាតអាជ្ញធរមូលដ្ឋានគ្មានកាទទួលខុសត្រូវហើយ បែជាមកទម្លាក់កំហុសចោទប្រកាន់គ្នាទៅវិញទៅមកបកស្រាយយកត្រូវរៀងៗខ្លួននោះទេ ។
មហាជនបានលើកឡើងថាថា? បើផ្លូវសាធារណៈរដ្ឋខូចខាតគ្មានអ្នកណាជាអ្នកចេញខាតបង់នោះទេ?
ពិតណាស់ វានឹងធ្វើឲ្យបាត់បង់ថវិការនិងបន្ទុកកាចំណាយថវិការបស់ជាតិជាក់ជាមិនខាន កុំនាំគ្នារុញដាក់គ្នាពីមួយទៅមួយដូច្នោះនោះអី ។
បន្ទាប់ពីរដ្ឋបាលសង្កាត់អណ្ដូងខ្មែរអនុវតន៍ច្បាប់ ដោយចាត់វិធារការក្ដៅផ្អាកសកម្មភាពមិនឲ្យក្រុមឡានដឹកដីធ្វើការដឹកជញ្ចូន ក្រោមហេតុផលថា៖ ដឹកធ្ងន់ធ្វើឲ្យផ្លូវបេតុងរងការខូចខាត ប្រះបែកបាក់ក្នុងមូលដ្ឋានភូមិតាដិប កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកខណៈក្រុមអាជីវករប្រតិកម្មខ្លាំងៗថា ផ្លូវនេះខូចតាំងពីយូរណាស់មកហើយមិនមែនទើបតែខូចដោយសារឡានពួកគាត់នោះឡើយ។
ភាពស្លន់ដូចមាន់រកពងនេះកើតឡើងបន្ទាប់ពីអង្គភាពសារព័ត៌មានបានផ្សាយព្រោងព្រាតរួចមក ត្រូវបានរដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានចេញបំភ្លឺប្រត្តិកម្មភ្លាម។
យោងតាមការបំភ្លឺរបស់លោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ បានឲ្យដឹងថា ការចុះផ្អាកនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ហើយការដឹកលើសទម្ងន់កំណត់ លើផ្លូវបេតុងមូលនិធិសង្កាត់ឆ្នាំ២០២១ដោយប្រើប្រាស់រថយន្តធុនធំ(យីឌុបកង១០)ដឹកទោះបីម្ចាស់អាជីវកម្មមានច្បាប់ក៏មិនអនុញ្ញាតដែរ។ ផលប៉ះពាល់បណ្ដាលឱ្យផ្លូវស្រុតនិងបែកបាក់ជាច្រើនកន្លែង ទើបលោករាយការណ៍ទៅលោក អែត សារិទ្ធិ អភិបាលរងក្រុងកំពតដើម្បីសុំគោលការណ៍ផ្អាកសកម្មភាពជាបណ្ដោះអាសន្នដើម្បីរកដំណោះស្រាយបន្ទាន់។ ប៉ុន្តែមិនបញ្ចប់ត្រឹមនេះឡើយក្រុមអាជីវករឡានដឹកដី ធ្វើការតបតបង្ហាញការមិនពេញចិត្ត និងការរិះគន់ចំៗនឹងការលើកឡើងរបស់លោកចៅសង្កាត់វិញថា៖ ផ្លូវបេតុងនៅចំណុចខាងលើនេះ រងការខូចខាតជាច្រើនខែឆ្នាំមកហើយមិនមែនទើបតែមកខូចដោយសារឡានពួកគាត់ដែលទើបនឹងដឹកបានរយៈពេល២០ថ្ងៃតែប៉ុណ្ណោះទេក្នុងដើមខែមេសា ឆ្នាំ២០២៦ នេះ។
ពួកគាត់ស្នើឱ្យលោកចៅសង្កាត់ពិនិត្យមើលសភាពផ្លូវជាក់ស្ដែងឱ្យបានត្រឹមត្រូវឡើងវិញកុំទម្លាក់កំហុសមកលើអាជីវករទើបតែបានដឹកដីថ្មីៗនេះអី ។
ក្រុមអាជីវករបានបន្តថា៖ ភាពទន់ខ្សោយក្នុងការគ្រប់គ្រង នៅពេលអាជ្ញាធរណែនាំឱ្យពួកគាត់ ឲ្យប្តូរទៅរត់តាមផ្លូវគ្រួសក្រហមជំនួសវិញ ប៉ុន្តែតម្រូវឲ្យក្រុមអាជីករឡានដឹក ធ្វើផ្លូវ ឈូសឆាយចាក់បំពេញផ្លូវគ្រួសក្រហមនោះឲ្យស្អាត ស្រាប់តែក្រុមអាជីវករបានធ្វើផ្លូវស្អាតរួចរាល់នោះហើយ បែជាមិនអាចដឹកឆ្លងកាត់បានទៅវិញ? ស្រាប់តែលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ បានប្រើល្បិច (ឲ្យខ្មោចកិនម្សៅ) បែបកន្ទេលធំបន្លំដេក យកប្រជាពលរដ្ឋ៣ទៅ៤នាក់ ធ្វើជាឡេះមកស្ទាក់ឡានមិនឲ្យឆ្លងកាត់ និងបង្ខំឱ្យចាក់ដីចោលពាក់កណ្តាលផ្លូវ។ ហើយអាជ្ញាធរសង្កាត់ មិនបានចេញមុខសម្របសម្រួលឬដោះស្រាយជាមួយពលរដ្ឋបង្កការរំខានឡើយ បែរជាប្រើវិធីសាស្ត្រ «ផ្អាកសកម្មភាព» ទាំងបង្ខំដែលធ្វើឱ្យអាជីវករខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលប្រទេសកំប៉ុងជួបនូវវិបត្តិសេដ្ឋកិច្ចជាសកល់នៅបច្ចុប្បន្ននេះ ។
ក្រុមអាជីវករពួកគាត់បន្តរិះគន់ថា៖ លោកចៅសង្កាត់ការអនុវត្តច្បាប់របៀបនេះដូចជា «តែៗស្ករៗ» ចេញច្បាប់ឱ្យចាក់ដីហើយបែរជាបញ្ជាឱ្យឈប់ភ្លាមៗ ដោយគ្មានការណែនាំបច្ចេកទេសឱ្យបានច្បាស់លាស់តាំងពីដំបូង។
ក្រុមអាជីវករបាននិងសំណូមពរទៅដល់ លោកភិបាលក្រុងកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តកំពត សូមមេត្តាពិនិត្យនិងតាមដានចំណាត់ការរបស់លោកចៅសង្កាត់អណ្ដូងខ្មែរ ដើម្បីផ្ដល់យុត្តិធម៌និងធានាថា ការគ្រប់គ្រងរដ្ឋបាលមានតម្លាភាពមិនបង្កការរំខានដល់ការរកស៊ីទទួលទានស្របច្បាប់របស់ពលរដ្ឋ ដើម្បីស្របតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា កម្ពុជា សម្តេចសូមផ្តាំផ្ញើរទៅក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើកិច្ចការឲ្យល្អ បំរើប្រជាជនឲ្យល្អ ជាពិសេសអនុវត្តភូមិឃុំសង្កាត់មានសុវត្តិភាព៕
អង្គភាពសារព័ត៌មានយើងខ្ញុំចង់សុំកាបំភ្លឺពីលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ តែមិនមានលេខទំនាក់ទំនង ។
រាល់កាចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំកាបកស្រាយបំភ្លឺពីមន្ត្រីថ្នាក់មូលដ្ឋានរហូតដល់មន្ត្រីថ្នាក់ក្រុងថ្នាក់ខេត្ត និងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបស្តីអំពីច្បាប់អ្នកសារព័ត៌មាននៅ កម្ពុជា ៕















You must be logged in to post a comment.