Tue. Mar 31st, 2026

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យមើលវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ខេត្តក្រចេះ៖ ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យមើលវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ជុំទី១ ឆ្នាំ២០២៦។

ការចុះអភិបាលនេះមានគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ។ បន្ថែមពីនេះ ក៏ត្រូវបន្តពង្រឹងសោភ័ណ្ឌភាព ទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋាន របស់បុគ្គលិក និងការបម្រើសេវា លំហូរជំងឺនៅ កន្លែងចុះឈ្មោះ OPD និងនៅបញ្ជរបង់ប្រាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ឱ្យបន្តខិតខំពង្រឹង និងអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដោយសារមន្ទីរពេទ្យនេះអាចរាប់ជាមន្ទីរពេទ្យមានកម្រិតបច្ចេកទេសខ្ពស់ក្នុងតំបន់ភូមិភាគឦសាន។

You missed

error: Content is protected !!