Sun. May 19th, 2024

Category: ព័ត៍មានផ្សេងៗ

អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)

រាជធានីភ្នំពេញ៖ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យតាមបណ្តាលរាជធានីនិងខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសង ល្បែងផ្សងសំណាងគ្រប់ប្រភេទ ដើម្បីចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។ ជាមួយគ្នានេះដែរក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h កំពុងតែបោកប្រាស់អតិថិជន(អ្នកលេងល្បែងឈ្នះ) ដោយអតិថិជនថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី ប៉ុន្តែមិនហ៊ានសង ពីព្រោះថាភ្នាល់ឈ្នះលុយជាង៤០០ដុល្លារបែរជាខាក្រុមហ៊ុនមិនព្រមសង ទាល់តែរយះពេល១៤ថ្ងៃទៀត មិនតែប៉ុណ្ណោះពេលអតិថជនតវា បែរជាថាសងតែដើមទៅវិញ។ ហើយក្រុមហ៊ុនល្បែងសុីសងជាច្រើនបែរជាមានវត្តមាន លេងតាមប្រព័ន្ធអនឡាញរាល់ថ្ងៃ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា អតិថជនបានលេងភ្នាល់ឈ្នះលុយហើយ បែរជាមិនសងគ្រប់ចំនួន យកលេសនេះ…

ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង…

ភ្នំពេញ៖ ក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ត្រូវបានអតិថជន(អ្នកលេងល្បែងឈ្នះ) ចោទប្រកាន់ថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី មិនហ៊ានសង។ ដោយសារតែអតិថជនបានបើកអាខោនតាមការណែនាំរបស់បុគ្គលិកហើយ លេងល្បែងឈ្នះលុយជាង៤០០ដុល្លារ មិនព្រមសងឡើយ។ បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បានឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុន វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយ ហើយទុក១១ដុល្លារនៅក្នុងអាខោន ប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុនFAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណប័ណ្ណដើម្បីដាក់បញ្ជូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថាពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណប័ណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ…

មេឈ្មួញឈ្មោះយ៉ង់ វីតា នៅតែបន្តជីកកកាយដីព្រៃលិច ទឹកទំនប់តាឈាន ចំណែករដ្ឋបាលស្រុកស្រីសន្ធរ នៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះឈ្មួញឈ្មោះយ៉ង់ វីតា!

កំពង់ចាម៖រហូតមកដល់រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សកម្មភាពជីកកកាយដីព្រៃលិចទឹក ទំនប់តាឈាន នៅខាងក្រោយភូមិព្រែកឪជ្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននិងកំពុងតែបន្ត ធ្វើសកម្មភាព ជាធម្មតា ស្របពេលដែល រដ្ឋបាលស្រុកស្រីសន្ធរ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាលសាលាស្រុកស្រីសន្ធរ បានចេញលិខិត សេចក្តីប្រកាសព័ត៌មានមួយច្បាប់ ចុះថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា?។កាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ មានករណីចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកមួយចំនួនពាក់ព័ន្ធ និងករណីជីកកកាយដីទំនប់តាឈានសេចក្តីប្រកាសដ៏ដែលនោះ បានលើកឡើងទៀតថា? បន្ទាប់ពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលឃុំព្រែករំដេង ស្រុកស្រីសន្ធរ រួមសហការជាមួយមន្ទីរជំនាញ នៃរដ្ឋបាលខេត្តកំពង់ចាម…

គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិ បង្ហាញលទ្ធផលរយៈពេល៧ថ្ងៃ នៃការប្រើប្រាស់កម្លាំងសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការបង្ហាញអំពីលទ្ធផលសកម្មភាពរយៈពេល៧ថ្ងៃ នៃការប្រើប្រាស់កម្លាំង វិធានការក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ លោក ពេជ្រ ថាល់ អនុប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងរយៈពេលមួយខែកន្លងទៅ និងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រាប់អនុវត្តបន្ត។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ…

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី!…

មណ្ឌលគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤ ស្ត្រីមានវ័យចំណាស់ដែលត្រូវ រដ្ឋបាលខណ្ឌព្រៃឈើឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ថា÷ ដែលមាន រហស្សនាម (យាយម៉ាប់) ខណៈនិយាយម៉ាប់ដែលកំពុងដឹកសាច់ព្រៃដែលចេញពីប្រភព ឃុំម៉េម៉ង់ ស្រុកកែវសីមា ចូលខេត្តមណ្ឌលគិរី ដើម្បីធ្វើការចែកចាយលក់ទៅឱ្យឈ្មួញបន្ត ។ បើយោងតាមប្រភពបានឲ្យដឹងទៀតថា ស្ត្រីវ័យចំណាស់ដែលមានរហស្សនាមថា (យាយម៉ាប់) គឺជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសត្វព្រៃ និងព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកនិងប៉ះពាល់ឡើយ ។ កាលពីពេលថ្មីៗនេះផងដែរ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…

ពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គម្រប់ខួប៤ឆ្នាំ

នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី បានអញ្ជើញប្រារព្ធខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់៤ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា…

អាពីង និងចង្រិតចៀនទាក់ទាញភ្ញៀវទេសចរ…

រសៀល ថ្ងៃទី៣ ឧសភា ២០២៤ ភ្ញៀវទេសចរប្រុសស្រីសញ្ជាតិអាមេរិកកាំងពីរនាក់បានអោយដឹងថាពួកគាត់ធ្លាប់ដឹងអំពីអាពីង និង ចង្រិតចៀននៅស្គន់ ប្រទេសកម្ពុជាតាមរយៈបណ្តាញសង្គម និងមិត្តភក្តិដែលធ្លាប់មកធ្វើទេសចរណ៍នៅទីនេះច្រើនឆ្នាំមកហើយ។ តាំងពីពេលនោះមកគាត់ទាំងពីរនាក់ក៏បានត្រៀមគំរងមកទស្សនាប្រាង្គប្រាសាទខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត និងភ្លក់អាពីងចៀន ពេលនេះបានដូចបំណងហើយ ហើយគាត់សរសើរថាឆ្ងាញ់ ប្លែក រស់ជាតិដែលគាត់មិនធ្លាប់ជួបពីមុនមក។ អត្ថបទរូបភាពដោយ÷ លោក ហាន បរិញ្ញាឫទ្ធិ

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន

ខេត្តកណ្តាល៖ សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយីហោ(ប៊ី ស្មាន) កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងនជាពីរដងហើយក្តី។ ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូចនិងទឹកផ្លែឈើខាងលើនេះ មានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេ ទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ?។ បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ។ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យជាក់ស្តែងរួចមកហេីយឃេីញថា ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត” ហេីយក្រុមការងារបានធ្វើកំណត់ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្តងរួចមកហើយ ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់របស់សហគ្រាសដែលបង្ហូលសំណល់រាវ ចូលប្រឡាយសាធារណៈ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ (បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ)។ ហើយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤…

ធ្វើខុសហើយសុំទោសគ្រប់យ៉ាងត្រូវបានបញ្ចប់!

សៀមរាប៖ បន្ទាប់ពីបែកធ្លាយសម្លេងជេរប្រមាថលេី អតិថិជន អ្នកទិញពេលនេះ ពីរនាក់ប្ដីប្រពន្ធ លក់ដូរអាវជជុះនៅសៀមរាប បានបង្ហាញខ្លួននៅ ប៉ុស្តិ៍ប៉ូលីស និងបានសុំទោស ជនរងគ្រោះ រួមទាំងមហាជនរួចហេីយ ។ជាពិសេសបានធ្វើកិច្ចសន្យា មិនជេរប្រមា/ថ ឬ ធ្វើទង្វើទាំងឡាយណាដែលខុសច្បាប់ទៀតនោះទេ ។

អភិបាលខេត្តមណ្ឌលគិរីបានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានដកលោក ឆៅ ប៊ុនធឿន ប្រធានបរិស្ថានខេត្តមណ្ឌលគិរី !

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន ក្រោយកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ ។ នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី គោរពជូនទៅ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា យោងស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំ៧ចំណុច នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់…

You missed